31/08/2017 11:09 GMT+7 Email Print Like 0

អាស៊ីជាទីផ្សាររបស់ផ្នែកបង្កងវៀតណាម


 អាស៊ីជាទីផ្សាររបស់ផ្នែកបង្កងវៀតណាម

អាស៊ីជា​ទីផ្សារ​របស់ផ្នែកបង្កងវៀតណា​ម។ នេះជាព័ត៌មានបា​ននាំចេញនៅក្នុង សិក្ខា​សាលា​ស្តីពី​តម្រូវ​ការ​បង្កង​របស់ពិភពលោក​និងលទ្ធភាពផ្គត់ផ្គងរប​ស់ វៀតណាម​ ដោយ​សម្ព័ន្ធ​សមាគម​កែច្នៃនិង​នាំចេញ​ជលផល​វៀត​ណាម​ (VASEP) រៀបចំ ឡើងនៅទីក្រុងហូជីមិញនារៀលថ្ងៃ​ទី២៩ ខែសីហា​ ឆ្នាំ​២០១៧ ។

ធ្វើការដកស្រង់​ពីរបាយការណ៍ មួ​យរបស់អង្គការសហប្រ​ជាជាតិ ស្តីពីយថា​ទស្សន៍​នគរូបនីយកម្ម​ពិភពលោក​ដល់​ ឆ្នាំ២០២៥ លោក Blake Roper អ្នកជំនាញ​ការទីផ្សារអឺ​រ៉ុប បានឲ្យដឹងថា ទីក្រុងធំៗ ដែលមានចំនួន​ប្រជាជន​ច្រើនគឺភាគ​ច្រើនស្ថិតនៅតំបន់អាស៊ី​។ តាមនោះ តម្រូ​វការ ប្រើប្រាស់​ផលិតផល​មាន​ប្រូតេអ៊ីន​ច្រើន​ជាង ក្នុ​ងនោះមានបង្កងនិងត្រី។ មិ​នត្រឹមតែ ​ប៉ុណ្ណោះ តំបន់​នេះក៏ប្រមូ​លផ្តុំកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មីច្រើន​ នឹ​ងក្លាយ ទៅជា​កម្លាំងចលករដើម្បីតំបន់អភិ​វឌ្ឍន៍ពាណិជ្ជ កម្មនាពេលខាង​មុខ​។ រីឯលោក Le Van Quang ប្រធានក្រុ​មប្រឹក្សាភិបាល ក្រុមហ៊ុនភាគហ៊ុន​ Minh Phu ក៏បានចាត់​ទុក ថា នាប៉ុន្មាន​ឆ្នាំខាង​មុខ​ កម្រិ​តប្រើប្រាស់នៅតំបន់អាស៊ីនឹងមានការកើ​នឡើង ជាលំដាប់ ជាពិសេស​តម្រូវការ​នេះនឹង​កើន​ឡើង​គួរឲ្យ​កត់សម្គាល់​នៅទីផ្សារជប៉ុន កូរ៉េខាងត្បូងជា​ដើម៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ