05/07/2015 10:55 GMT+7 Email Print Like 0

អាស៊ាន - EU ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន -​ EU លើកទី ២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៥​ នៅ​ទីក្រុង Brussels​ របស់បែលហ្ស៊ីក សំដៅ ពិនិត្យមើលការបង្កើនទំនាក់ទំនងដៃគូទ្វេភាគីនិង​ពិភាក្សា​អំពី​ទិស​ដៅ​សហប្រតិបត្តិការនាពេលអនាគត។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung និង​លោក​ Ugo Atsuto ​ប្រធានស្តីទីនាយកដ្ឋានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំណុះស្ថាប័ន​កិច្ចការ​បរទេស​អឺរ៉ុប​អញ្ជើញ​សហអធិបតី។ អង្គសន្និសីទបានឯកភាពត្រូវតែមានយន្តការបង្កើនការតាមដានដំណើការ​ឆ្ពោះទៅ​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រអាស៊ាន-​ EU ហើយស្វាគមន៍ការផ្តើមគំនិតនេះរបស់ថៃ។ អាស៊ាននិង EU សង្កត់​ធ្ងន់​​ទៅលើវិស័យដែលភាគីទាំង ២ យកចិត្តទុកដាក់ដូចជា៖  សន្តិសុខនាវាចរណ៍ កិច្ចសហប្រតិបត្តិការប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន ការប្រយុទ្ធប្រឆាំងភេវរកម្ម ពាណិជ្ជកម្មនិងវិនិយោគជាដើម។ ភាគី EU បានអះ​អាងនូវ​គោល​បំណង​សហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអាស៊ន ហើយសន្យាត្រៀមខ្លួនជាស្រេចចែករំលែកបណ្ដាបទ​ពិសោធន៍​សមាហរណកម្មរបស់អឺរ៉ុបផងដែរ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ