14/09/2016 16:17 GMT+7 Email Print Like 0

អាស៊ាន (ASEAN) បន្តសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពសមុទ្រខាងកើត

ក្រោយរយៈពេល​ ៣ ថ្ងៃ ជួបជុំយ៉ាង​ឆាប់រហ័ស​និង​បន្ត​បន្ទាប់ នា​រសៀល​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ២០១៦ សន្និសីទ​កំពូល ASEAN ២៨ ​- ២៩ និង​បណ្តា​សន្និសីទ​ពាក់ព័ន្ធ​ ដែល​បាន​​ប្រព្រឹត្តនិង​បិទ​នៅ​ឡាវ តំណែង​ប្រធាន​ ASEAN នា​ឆ្នាំ២០១៧​​ ត្រូវ​បាន​ផ្ទេរ​ទៅដល់​ប្រទេស​ហ្វីលីពីន។ ក្នុងសន្និសីទ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​ក្នុងតំបន់ ASEAN បាន​ជួបពិភាក្សា​ជាមួយ​គ្នា​យ៉ាង​ស្មោះ​ចិត្ត និង​កសាង​ទិសដៅ​អនាគត​របស់ ASEAN ពង្រឹង​តួនាទី​​ស្នូល​របស់ ASEAN បង្កើន​​មហាសាមគ្គី​ផ្ទៃក្នុង រឹត​បណ្តឹង​​ទំនាក់ទំនងដៃគូ...ជាពិសេស ​នា​ពេល​ថ្មីនេះថ្នាក់ដឹកនាំ​ បន្តសម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ជ្រាល​​ជ្រៅ​អំពី​ការវិវឌ្ឍន៍​នៅ​សមុទ្រ​ខាងកើត ​ ចុះថយ​ក្តី​ជឿ​ជាក់ បង្កើន​ភាព​តាន​តឹង​និង​អាច​​ជៈ​ឥទ្ធពល​​ដល់​សន្តិភាព សន្តិសុខ​និង​ស្ថេរភាព​ក្នុង​តំបន់។

ក្នុង​សេចក្តី​ប្រកាស​របស់​ប្រធាន​​សន្និសីទ​កំពូល ASEAN លើកទី ២៨ -២៩ ថ្នាក់ដឹកនាំ​នៃ ASEAN​ បាន​សង្កត់​ធ្ងន់​៖ ​តួនាទី​សំខាន់ៗ ក្នុងការ​រក្សាស្ថេរភាព​ សន្តិសុខ សុវត្ថិភាព​និង​សេរីភាព​នៅ​ផ្លូវ​ដែនសមុទ្រ​​និង​អាកាសចរណ៍​​ក្នុងតំបន់ ដោះ​ស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី ផ្អែត​ទៅលើ​គោរព​ច្បាប់​អន្តរជាតិ ក្នុងនោះ​មានអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​​​ស្តីពី​ច្បាប់​សមុទ្រ​ ១៩៨២ (UNCLOS) គោរព​យ៉ាង​ពេញ​លេញ​​បណ្តា​ដំណើរ​ការទូតនិង​និតីវិធី អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ​សេចក្តី​ប្រកាស្តីពី​ការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាងកើត​  (DOC)​  និង​ឆាប់​រហ័ស​​កសាង​ក្រម​សិលធម៌​មួយស្តីពី​​ការ​ប្រព្រឹត្ត​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (COC) លើក​កម្ពស់​​ការ​រក្សា​សាមគ្គីភាព ឯកភាព​និង​តួនាទី​របស់ ASEAN ក្នុង​​ទំនាក់ទំនង​ជាមួយ​បណ្តា​ដៃគូ ដោះ​ស្រាយ​បណ្តាឧបសគ្គ​និង​​កកើត​រចនាសម្ព័ន្ធ​តំបន់​ផ្អែត​ទៅលើ​ទម្លាប់ បន្ត​​បង្ហាញ​​តួនាទី​ម្ចាស់ការ ណែនាំ​និង​លើក​កម្ពស់​​​បណ្តា​យន្តការ​ ដែល​ ASEAN ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធិភាព​សំដៅ​បន្ត​ទាក់ទាញ​ការ​ចូលរួម​​និង​រួម​ចំណែក​របស់​បណ្តា​ដៃគូ។


ពិធីបើកសន្និសីទកំពូល ASEAN លើកទី២៨ - ២៩ និងបណ្តាសន្និសីទកំពូលពាក់ព័ន្ធ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមកិច្ចប្រជុំចង្អៀតនៃសន្និសីទកំពូល ASEAN លើកទី ២៩។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត នៃសន្និសីទកំពូល ASEAN ទី២៩។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាសព្វ​ថ្ងៃនេះ  ASEAN​មាន​​ប្រជាជន​ចំនួន ៦២០ នាក់ ហើយ​ក្លាយទៅ​ជា​ទីផ្សារ​រួម ដែល​មាន​ GDP  ស្មើ​ ២,៤៣ ពាន់ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ខឿន​សេដ្ឋកិច្ច​ឈរ​លំដាប់​លេខ​ ៦ លើ​ពិភព​លោក​​និង​មាន​ល្បឿន​កំណើន​  GDP ស្មើ ៧% ក្នុង​មួយ​ឆ្នាំ។

សេចក្តី​ប្រកាស​នេះ​ក៏​បាន​អបអរសាទរ​​ចំពោះ​ការ​អនុម័ត​សេចក្តី​ប្រកាសរួម​របស់​រដ្ឋមន្ត្រី​ការបរទេស ASEAN និងចិនស្តីពី​​ការ​អនុវត្តន៍​​យ៉ាង​ពេញ​លេញ​​និង​ប្រសិទ្ធិភាព​ DOC ព្រមទាំង​​អបអរសាទរ​​ចំពោះ​សេចក្តី​​ប្រកាសរួម​ស្តីពី​ការ​អនុវត្តន៍ COC ដើម្បី​ជៀស​វាង​ការ​ប៉ះ​ទង្គិច​លើសមុទ្រ​ខាង​កើត (CUES) និង​ឯកសារ​ណែនាំ​ការ​ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទូរស័ព្ទ​ទាក់​ទង​ជា​ផ្ទាល់​នឹង​ឧត្តម​មន្ត្រី​នៃ​​បណ្តាក្រសួង​ការបរទេស​ក្នុងតំបន់ ASEAN និងចិន​អំពីការដោះស្រាយ​នឹង​បណ្តា​គ្រោះ​ថ្នាក់​បន្ទាន់​លើសមុទ្រ​ខាង​កើត ដែល​បាន​អនុម័ត​ក្នុងសន្និសីទ​កំពូល ចិន​លើកទី ១៩ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥ ឆ្នាំ​​បង្កើត​ទំនាក់ទំនង​ដៃគូ​សន្ទនា ASEAN- ចិន។

ប៉ុន្តែ​ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស ASEAN នៅតែបន្ត​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​វិវឌ្ឍន៍​​នាពេល​ថ្មី​មកនេះ​និង​កំពុង​​ប្រព្រឹត្តទៅនាបច្ចុប្បន្ននេះ​ ព្រម​ទាំង​កត់​សម្គាល់​ការ​ព្រួយ​បារម្ភ​របស់​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន​ចំពោះ​ការ​កសាង បើកទូលាយ​និង​ការ​បង្កើន​បណ្តា​សកម្មភាព​​ក្នុងតំបន់​និង​​អាចជៈ​ឥទ្ធពល​ដល់​សន្តិភាព សន្តិសុខ​និង​ស្ថេរភាព​ក្នុងតំបន់ បញ្ជាក់​សារជា​ថ្មី​ម្តង​ទៀត​នូវ​ការ​បង្កើន​ក្តីជឿជាក់ អត់ធ្មត់និង​ជៀស​វាង​បណ្តា​សកម្មភាព​ដែល​ធ្វើ​ស្ថានភាព​កាន់តែ​ស្មុគ​ស្មាញ​ ហើយ​បន្ត​​ដោះ​ស្រាយ​បណ្តា​ជម្លោះដោយ​សន្តិវិធីសមស្រប​នឹង​ច្បាប់​អន្តរជាតិ ក្នុងនោះ​មាន​ UNCLOS បញ្ជាក់​តួនាទី​សំខាន់​ក្នុង​ការ​មិន​ប្រើប្រាស់​កម្លាំង​កងទ័ព​​​​​ ​និង​​អត់ធ្មត់បណ្តាសកម្មភាព​ក្នុងនោះ​មាន​​ការ​កសាង បើកទូលាយ ដែល​ធ្វើ​ស្ថានភាព​កាន់​តែ​ស្មុកស្មាញ​និង​បង្កើន​ភាព​តាន​តឹង​​លើសមុទ្រ​ខាង​កើត បញ្ជាក់​​តួនាទី​សំខាន់ៗ​ក្នុង​ការ​អនុវត្តន៍​យ៉ា​ងពេញលេញ​និង​ប្រសិទ្ធិភាព DOC...


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូល ASEAN – អាមេរិកលកទី ៤។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូល ASEAN – ចិនលើកទី ១៩
និងពិធីរំលឹកខួបអនុស្សាវរីយ៍ ២៥ ឆ្នាំទំនាក់ទំនងដៃគូសន្ទនា ASEAN – ចិន។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូល ASEAN – ជប៉ុនលើកទី ១៩។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូល ASEAN –ឥណ្ឌាលើកទី ១៤។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញចូលរួមក្នុងសន្និសីទកំពូល ASEAN +3 ( ចិន ជប៉ុន កូរ៉េខាងត្បូង)
លើកទី ១៩។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​រយៈពេល ៣ ថ្ងៃ លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភូក​ បាន​ដឹកនាំ​គណៈប្រតិភូ​​ជាន់​ខ្ពស់​វៀតណាម​ អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ដែល​មាន​​​កាលវិភាគ​ធ្វើ​ការដ៏ច្រើនសន្ធឹកសន្ធាប់​ ​រួមមាន​៖ ចូលរួម​កិច្ច​ប្រជុំ​ចំនួន ៣៥ ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ ប្រធាន​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​ បណ្តា​អង្គការ​​ផ្សេង​ៗ​ទៀត...ចំនួន ១០។

ក្នុងសន្និសីទ​នេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក​ បាន​អះអាង៖ លើក​កម្ពស់​សមត្ថភាព​និង​កម្លាំង​ដោយខ្លួន​ឯង​របស់ ASEAN គឺ​កត្តា​សំខាន់​ៗ ក្នុង​ភាព​ជោគជ័យ​របស់​ ASEAN។ គប្បី​បង្កើន​បណ្តា​យន្តការ​សម្របសម្រួល ត្រួត​ពិនិត្យ​និង​ធានា​ការអនុវត្តន៍​យ៉ាង​ប្រសិទ្ធិភាព​បណ្តា​កិច្ច​ព្រម​ព្រៀង ផ្លាស់​ប្តូរ​ថ្មី​បណ្តា​សកម្មភាព​នៅ​វេទិការនានា ជាពិសេស​ ក្នុង​បណ្តា​វេទិការ​ស្តីពី​យន្តការ​សន្តិសុខ​តំបន់​ ដែល ASEAN ដើរ​តួនាទី​ស្នូល បង្កើន​សមត្ថភាព​របស់​គណៈកម្មាធិការ​​តំណាង​អចិន្ត្រៃយ៍ប្រចាំ​នៅ​ ASEAN (CPR) គណៈកម្មាធិការ​លេខា ASEAN​។

ពង្រឹង​បណ្តា​តំលៃ​និង​គោលការណ៍​មូលដ្ឋាន​របស់ ASEAN។ ប្រទេស​​មួយជា​សមាជិក​ ASEAN សុទ្ធតែ​មាន​ផល​ប្រយោជន៍​និង​ការទទួល​ខុស​ត្រូវ​ក្នុងការ​បង្កើន​សាមគ្គីនិង​បង្រួបបង្រួម ផ្សា​ភ្ជាប់​យ៉ាង​សមស្រប​ផលប្រយោជន៍​​​របស់​ប្រទេស​ជាតិ​និង​ផល​ប្រយោជន៍​របស់ ASEAN។ បង្កើន​ការ​ពិគ្រោះយោបល់ កសាង​គោលជំហរ​និង​សម្លេង​និយាយ​រួម​នូវ​បណ្តា​បញ្ហា​ក្នុង​តំបន់ ដែល​ជៈឥទ្ធពល​ដល់​សន្តិសុខ​និង​អភិវឌ្ឍន៍​របស់ ASEAN។

 

ចំ​ពោះ​ការ​ពិបាក​និង​ឧបសគ្គ​ ដែល​បណ្តា​ប្រទេស​ក្នុងតំបន់​និង​លើពិភពលោក​កំពុង​ប្រឆាំង​នឹង​ លោកនាយករដ្ឋមន្ត្រី​​ ង្វៀន​ស្វឹន​ភូក​ បាន​សង្កត់​ធ្ងន់​៖ តួនាទី​សំខាន់​ចំពោះ​ការបង្កើនកិច្ច​សហប្រតិបត្តិការ​ផ្ទៃ​ក្នុង​តំបន់ ASEAN និងសហប្រតិប្រត្តិការ​នឹង​បណ្តា​ដៃគូ ជាពិសេស​ក្នុងវិស័យ​ពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច អនុវត្តន៍​យ៉ាង​ប្រសិទ្ធិភាព​បណ្តា​ផែនការ​តភ្ជាប់ កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍ ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​ស្បៀងអាហារ ប្រឆាំងនឹង​ភេរវកម្ម អំពើ​ហឹង្សាជ្រុលនិយម … ASEAN ត្រូវ​បន្ត​​ការ​ខិត​ខំ​ប្រឹង​ប្រែង​តួនាទី​សំខាន់​ក្នុង​ការដោះ​ស្រាយ​បញ្ហា​សមុទ្រ​ខាង​កើត ដែល​កំពុងវិវឌ្ឍន៍​កាន់​តែ​​យ៉ាង​ស្មុគ​ស្មាញ ​និង​​មិន​អាច​ប៉ាន​ស្មានជា​មុន​បាន​ទេ./.


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញជួបសម្តែងការគួរសម លោកប្រធានរដ្ឋឡាវ Bounnhang Vorachith
ក្នុងឱកាសចូលរួមក្នុងសន្និសីទកំពូលនេះ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ក្រៅសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួប លោកអគ្គលេខានៃអង្គការសហប្រជាជាតិ Ban Ki-moon ក្រៅសន្និសីទនេះ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួប លោកប្រធានាធិតីហ្វីលីពីន Rodrigo Duterte ក្រៅសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួប លោកស្រី Aung San Suu kyi ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
ក្រៅសន្និសីទនេះ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

សន្និសីទ​កំពូល ASEAN លើកទី ២៨- ២៩និង​បណ្តា​សន្និសីទ​ពាក់​ព័ន្ធ​បាន​ប្រព្រឹត្តទៅ​ នៅ​រដ្ឋធានី​វៀងចន្ទ (ឡាវ) ចាប់​ពីថ្ងៃទី ៦ ដល់​ថ្ងៃទី​៨ ខែ​កញ្ញា​ ឆ្នាំ២០១៦ ដែល​មាន​ប្រធានបទ “លើកចក្ខុវិស័យ​​ក្លាយជា​ការពិត ដើម្បី​សហគមន៍ ASEAN ​ផ្លាស់​ប្តូរ​តាម​កាលៈ​ទេសៈ”។ សន្និសីទ​មាន​ការចូលរួម​របស់​ថ្នាក់ដឹក​នាំ​មក​ពី ១០ ប្រទេស​ក្នុង  ASEAN ចិន ជប៉ុន កូរ៉េខាង​ត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្រ្តាលី និង​លោកអគ្គលេខានៃអង្គការសហប្រជាជាតិ។ របៀបវារៈ​រួមមាន​សន្និសីទ​កំពូល​ទាំង​ ១១៖ សន្និសីទ​កំពូល​ លើកទី ២៨​​​និង២៩ សន្និសីទ​កំពូល​ ASEAN +  ១ ចំនួន ៧ (​ជាមួយ​ចិន កូរ៉េខាង​ត្បូង ជប៉ុន អាមេរិក ឥណ្ឌា អូស្រ្តាលី អង្គការសហ​ប្រជាជាតិ) សន្និសីទ​កំពូល ASEAN + ៣ និង​សន្និសីទ​កំពូល​អាស៊ីបូព៌ា​​។ ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខានិង​អនុម័ត​ចំនួន ៥៧ ក្នុងនោះ​ថ្នាក់ដឹក​នាំ​បានចុះ​ហត្ថលេខា​លើឯកសារ​មួយ និង​អនុម័ត​ឯកសារចំនួន​ ១៩ ហើយ​កត់​សម្គាល់​ឯកសារ​ផ្សេង​ៗទៀត​ចំនួន ២៧។ ម្ចាស់​ផ្ទះសន្និសីទ​គឺ​សាធារណរដ្ឋប្រជាមានិតឡាវ​បាន​ចេញ​​សេចក្តីប្រកាសប្រធាន​សន្និសីទ​កំពូល​នេះ​ចំនួន ១០។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ