17/11/2020 15:19 GMT+7 Email Print Like 0

អាស៊ាន ២០២០៖ បណ្តាថ្នាក់ដឹកនាំនៃប្រទេសនានាលើកតម្កើងតម្លៃរបស់កិច្ចព្រមព្រៀង RCEP

នាថ្ងៃទី ១៥ ខែវិច្ឆិកា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន បានលើកតម្កើងតម្លៃនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចំពោះតំបន់នេះ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមសក្ខីភាពរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក។ (រូបថត៖ dangcongsan.vn)


នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងក្លាយជាឧបករណ៍ដ៏សែនសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងលើកទឹកចិត្តក្នុងការបើកទីផ្សារឡើងវិញនិងធានាខ្សែសង្វាក់ផ្គត់ផ្គង់មិនត្រូវបានអាក់ខាននោះឡើយ។ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin ក៏បានអះអាងទៀតថាកិច្ចព្រមព្រៀងនេះអាចនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងអស់ផងដែរ។

រីឯប្រធានាធិបតីឥណ្ឌូនេស៊ី លោក  Joko Widodo បានវាយតម្លៃចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលជានិមិត្តរូបនៃការប្តេជ្ញាចំពោះសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ យោងតាមលោកប្រធានាធិបតី Joko Widodo បានឱ្យដឹងថាកិច្ចព្រមព្រៀង RCEP បានគូសសញ្ញានូវការសន្យា របស់ប្រទេសនានាចំពោះគោលការណ៍ពាណិជ្ជកម្មពហុភាគីនិយម ក្រោមបាវចនា “បើកចំហយុត្តិធម៌និងនាំមកផលប្រយោជន៍សម្រាប់គ្រប់ភាគីទាំងអស់” ផងដែរ។

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានសង្កត់ធ្ងន់ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នេះបានសរឲ្យឃើញពី«ការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលបើកចំហនិងតភ្ជាប់គ្នាចំពោះការជំរុញវិស័យពាណិជ្ជកម្មសេរីឲ្យបានល្អថែមទៀត ហើយការពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសនៅក្នុងបរិបទនៃការប្រឈមមុខនឹងជំងឺកូវីដ១៩ ដែលបណ្តាប្រទេសកំពុងឆ្ពោះទៅខាងក្នុងនិងធ្វើតាមនិន្នាការគាំពារនិយមច្រើនជាងនេះទៀតផងដែរ»។

ចំណែកឯនាយករដ្ឋមន្រ្តីថៃ លោក Prayit Chan-o-cha បានវាយតម្លៃថា កិច្ចព្រមព្រៀង RCEP មិនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈពិសេសអំពីគុណភាពនិងស្តង់ដារក៏ដូចជាផលប៉ះពាល់វិជ្ជមានរបស់កិច្ចព្រមព្រៀងនេះចំពោះការលើកកំពស់ការប្រកួតប្រជែងនិងបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសសមាជិកទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ