25/06/2015 10:16 GMT+7 Email Print Like 0

អាស៊ាន-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការ


អាស៊ាន-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA)

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ កិច្ចប្រជុំលើក​ទី​១៥ នៃគណៈកម្មាធិការ​សហ ប្រតិបត្តិការ​រួមរវាង​អាស៊ាន​និង​ឥណ្ឌា​ (AJCC) បាន​ប្រព្រឹត្តទៅនៅ​​លេខាធិការ​ដ្ឋាន​អាស៊ាន។ នៅ​កិច្ចប្រជុំ ឥណ្ឌាបានអះអាង​នូវគោល​នយោ​បាយ​គោរព​អាស៊ាន​ចាត់​ទុក​អាស៊ាន គឺជាដៃគូស្នូលក្នុងយុទ្ធសាស្ត្រ​ឆ្ពោះទៅខាង​កើត​របស់​ខ្លួន។ ឥណ្ឌា​មាន​គោល​បំណង​សហ​ប្រតិបត្តិការ​ ជាមួយអាស៊ានលើវិស័យខាង​នយោបាយ​សេដ្ឋកិច្ច និងវប្បធម៌ជាពិសេ​ស​បន្ទាប់​ពីសហគមន៍​អាស៊ាន នឹងត្រូវបានបង្កើត នាចុងឆ្នាំ​២០១៥។ ស្តីពី​សេដ្ឋកិច្ច​ភាគីទាំង២ បាន​ដាក់ចេញ​គោលដៅនាំតំ​លៃប្រាក់​ពាណិជ្ជ​កម្ម​ទ្វេភាគី ឡើង​១០០​ពាន់លានដុល្លាអាមេរិក នាឆ្នាំ​២០១៥ និង​បង្កើន ២​ដង នាឆ្នាំ​២០២០។ ស្តីពី​ទិស​ដៅសហប្រតិបត្តិការ​នាពេលខាង​មុខ​ភាគីទាំង​២ សន្យា បង្កើន​កិច្ច​សហកាជាមួយ​គ្នាតាម​រយៈសកម្មភាព​ជាក់​ស្តែង​​ពិសេស​លើវិស័យសន្តិសុខ នៅសមុទ្រសន្តិសុខ​លើបណ្តាញ​អ៊ីនធឺណែត ជា​ដើម។ មជ្ឈមណ្ឌល​អាស៊ន-ឥណ្ឌា (AIC) នឹង​ត្រូវ​បាន​បង្កើតនា​ពេលខា​ងមុខ។ ថ្លែងមតិ​នៅទី​នេះ ឯកអគ្គរដ្ឋទូត​និងជាប្រធានគណៈប្រតិភូ​វៀត​ណាម​ប្រចាំ​នៅ​អាស៊ាន លោក Nguyen Hoanh Nam បានអះអាង​នូវកិច្ច​សន្យា​របស់វៀត​ណាម​ក្នុងកិច្ច​សហប្រតិបត្តិ​ការ ឲ្យបានខ្លាំងក្លាថែមទៀត ជាមួយ​ឥណ្ឌានាពេល​ខាងមុខ​ជាពិសេស​ក្នុងឋានៈ​ជាប្រទេស​សម្រប​សម្រួ​ល​​ទំនាក់ទំនង​អាស៊ាន-ឥណ្ឌា ពីខែ​សីហាឆ្នាំ ២០១៥ ដល់ខែ​សីហា​ឆ្នាំ​២០១៨៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ