26/08/2015 09:43 GMT+7 Email Print Like 0

អាស៊ាន-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ


(រូបថត៖Vietnamplus)

ក្នុងក្របខ័ណ្ឌ​សន្និសីទថ្នាក់​រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​លើកទី៤៧ និង​សន្និសីទ​ទាក់​ទិន​នានា នាថ្ងៃទី​២៤ ខែសីហាឆ្នាំ២០១៥ សន្និសីទ​​ពិគ្រោះ​យោបល់​​រវាងរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន និងអាមេរិក (AEM-USTR) បាន​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានីគូ​ឡាឡាំពួ​របស់​ម៉ាឡេស៊ី។ នៅទីនេះ  ភាគី​ទាំងពីរ​បានកត់​សំគាល់​ថា តំលៃ​ប្រាក់​ពាណិជ្ជ​កម្ម​និងវិនិយោគ រវាងអាស៊ាន​និងអាមេរិក​បានកើន​យ៉ាង​ខ្លាំង​ក្លា នាពេលកន្លងទៅ។​តំលៃ​វិនិយោគ​របស់​អាមេរិកក្នុង​តំបន់អាស៊ាន​ ទទួលបាន​៥៤ពាន់លាន​ដុល្លាអាមេ​រិក ក្នុងដំណាក់កាល២០១០-២០១៤ ខណៈ​ដែល​តំលៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ ទទួលបាន២១២ពាន់​លាន​ដុល្លា​អាមេរិក​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា អាស៊ាន​ចាំបាច់​ត្រូវបន្ត​ចូល​រួម ក្នុងសហគមន៍​អាជីវកម្ម​អាមេរិក ដើម្បីបច្ចុប្បន្នកម្ម​អំពីការ​ខំប្រឹង​ប្រែង​នៃ​សហគមន៍​នេះ ក្នុងការ​បង្កើតតំបន់​ពាណិជ្ជកម្ម​និង វិនិយោគមួយ​គ្មានព្រំដែន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ