18/03/2016 09:33 GMT+7 Email Print Like 0

អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់​ទំនង​ដៃគូ​សន្ទនា


អាស៊ាន-រុស្ស៊ីឆ្ពោះទៅរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាបង្កើតទំនាក់ ទំនងដៃគូ សន្ទនា (Image: VNA)

នាថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ២០១៦ នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅកិច្ចប្រជុំលើកទី​១៤ គណៈ​កម្មាធិការ​សហប្រតិបត្តិ​ការ រួមអាស៊ាន-រុស្ស៊ី ​(ARJCC) សំដៅ​បូក​សរុប​ស្ថាន​ភាព​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ រវាង​ភាគី​ទាំង​ពីរ ក្នុងរយៈពេលកន្លងទៅ ផ្លាស់ប្តូរអំពីវិធានការប​ង្កើន​ ទំនាក់ទំនងសហប្រតិបត្តិ​ការនា​ពេល​ខាង​មុខ ហើយ​ត្រៀមរៀបចំឲ្យពិធីរំលឹ កខួបអនុស្សារវរីយ៍លើកទី​២០ ​ទិវាបង្កើតទំនាក់ទំនងដៃគូ​សន្ទនាអាស៊ាន-រុស្ស៊ី។ ស្តីពី​ទិសដៅសហ​ប្រតិបត្តិការ​នាពេលខាងមុខ អាស៊ាន​និងរុស្ស៊ី បាន​ឯកភាព​បង្កើន​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ជាក់​​ស្តែង ប្រកបដោយប្រសិទ្ធ​ភាពថែម​ទៀត ជាពិសេសលើវិស័យ​ជំរុញសន្តិភាព​​ស្ថិរភាព ប្រឆាំងភេរ​វកម្ម​​និង​បទ​ល្មើស​​ឆ្លង​​ព្រំដែន ជំរុញពាណិជ្ជកម្មនិងវិនិយោគ​​ថាម​ពល​ជាដើម។ ដំបូងបង្អស ភាគីទាំង​ពីរ​គប្បី​សហការ​​យ៉ាង​ស្អិត​​រមូត​ ដើម្បីសម្រេចផែនការធ្វើសកម្មភាព​លើគ្រប់ជ្រុ​ងជ្រោយ​ (CPA) អាស៊ាន-រុស្ស៊ី​ដំណាក់​​កាល ២០១៦-២០២០ ដើម្បីអនុម័ត​នាឆ្នាំ ២០១៦។ នៅកិច្ចប្រជុំ រុស្ស៊ី​បានអះអាង​នូវ​គោល​នយោបាយ ​យកចិត្ត​ទុកដាក់​សហប្រ​តិ​បត្តិ​​ការ ជាមួយ​អាស៊ាន ហើយគាំទ្រ​អាស៊ាន​ក្នុងការ​អនុវត្ត ទស្សនៈវិស័យសហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ព្រម​ទាំង ចូលរួម​​យ៉ាងសកម្មក្នុងបណ្ដាយន្ត​ការ ដឹកនាំដោយអាស៊ាន​។ រីឯខ្លួនវិញ ភាគីអាស៊ាន​វាយ​តំលៃ​ខ្ពស់​​ ចំពោះ​ការ​​ចូល​រួម របស់​រុស្ស៊ីក្នុង​បណ្ដាយន្តការ នៃអាស៊ាន​ហើយចាត់​ទុកថា៖ ភាគីទាំង​ពីរគប្បីកសាង​វិធាន​ការ​ជាក់​​ស្តែង សំដៅ​អភិវឌ្ឍន៍ ​ទំនាក់ទំនងសហប្រតិបត្តិការ ប្រកបដោយ​ប្រសិទ្ធភាព លើគ្រប់​វិស័យ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ