24/08/2019 00:01 GMT+7 Email Print Like 0

អាស៊ាន បង្កើនសហប្រតិបត្តិការអភិវឌ្ឍន៍របរត្រី

ប៉ានស្មាន​​ តំបន់​អាស៊ាន​រួមវិភាគ​ទាន​​​​ជល​ផល​សកលលោកសរុប​បរិមាណ​ប្រហែល​ ២៥%​ ក្នុ​ង​នោះ​ប្រទេស​​​​៤ ចំណោម​ប្រទេសទាំង​១០​ ដែល​ផលិត​​ជល​ផល​ធំ​បំផុត​​លើកសកលលោក​ រួម​មាន៖ ​ឥណ្ឌូណេស៊ី​ ហ្វី​លីពីន​ ថៃ និង វៀតណាម​។ ជល​ផល​ក៏ជា​​វិស័យសមាហរណកម្ម​​​អាទិភាព​មួយ​ ​ក្នុង​ចំណោ​វិស័យ​ទាំង​១២​ នៃ​តំបន់​ ជាមួយ​​ដំណើរការ​ប្រមូល​ផ្តុំ​​លើ​៤​ប្រធាន​បទ​​​ នោះគឺ​សុវត្ថិភាព​ស្បៀង​អាហារ​ ស្រាវ​ជ្រាវ​ និង អភិវឌ្ឍន៍​ អភិវឌ្ឍន៍​ធនធានមនុស្ស​ ​និង ចែក​​រំលែក​ព័ត៌មាន។​

អាស៊ាន​ មាន​​លក្ខណៈ​ងាយ​​ស្រួល​ សម្រាប់​ការ​អភិវឌ្ឍ​​អាជីវកម្ម​ និង ចិញ្ចឹម​ជល​ផល​ ជាមួយ​​សក្តានុពល​​នាំ​មក​នូវ​តម្លៃ​​ធំធេង ​​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ធានា​សន្តិសុខ​ស្បៀង​អាហា​រ​ និង សន្តិសុខ​សង្គម​។ ម្យ៉ាង​​ ភាគច្រើន​របរ​​ត្រី​ នៃ​ប្រទេសនានា​ជា​សមាជិក​ កំពុង​​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​​ចាប់តាំងពី​ហត្ថកម្ម​ ទ្រង់ទ្រាយ​តូច​ ឡើ​ង​ទៅកាន់​របរ​ត្រី​ទំនើប​​ទ្រង់ទ្រាយ​ឧស្សាហកម្ម​ និង ចីរភាព​។​

ពេលវេលាកន្លង​ ប្រទេសនានា​នៅ​អាស៊ាន​មាន​គំនិត​ផ្តួច​ផ្តើម​យ៉ាង​​ច្រើន​ ដើម្បី​រួម​គ្នា​កសាង​យន្តការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​របរ​ត្រីតំបន់ទំនើប ចីរភាព​ មានភាព​ទទួល​បន្ទុក​ និង ប្រសិទ្ធភាព​។​

កិច្ច​ប្រជុំ​សហព័ន្ធ​បង្គារ​អាស៊ាន​លើកទី​៩ ប្រព្រឹត្តិទៅ​នាដើម​ខែកក្កដា​ កន្លងទៅ​ នៅ​ដាណាំង​ តំណាង​សមាជិក​​​អាស៊ាន​ពិភាក្សា​​យោបល់ស្តី​​ពី​បញ្ហា​ប្រឆាំង​សកម្មភាព​អាជីវកម្ម​ខុស​​ច្បាប់​ មិនមានរបាយការណ៍​ មិន​តាមបទ​​បញ្ញតិ្ត (IUU) ដើម្បី​អនុវត្ត​ផែនការ​​សកម្មភាព​តំបន់​ ស្តី​ពី​ការ​ប្រឆាំង​អាជីវកម្ម​ IUU ​និង សហប្រតិបត្តិការ​រឹង​មាំ​ រវាង​ប្រទេសនានា​​នៅ​អាស៊ាន​ជាដើម​។​



 ក្រុម​​​គណៈ​កម្មការ​របរ​ត្រី​នៃ​រដ្ឋសភា​អ៊ឺរ៉ុប​ ដឹកនាំ​ដោយ​ លោក ​Mato Gabriel តំណាង​រាស្រ្ត​ អ្នក​នាំ​ពាក្យនៃ​​គណៈ​កម្មការ​របរ​ត្រី​ ធ្វើ​ដំណើរ​​សង្កេត​ពិនិត្យ​​ និង ធ្វើការ​​នៅ​ទីក្រុង​ដា​ណាំង​។ រូបថត៖ អាន​ដាំង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 ឆ្នាំ​២០១៨ ទឹក​ប្រាក់​ទំនិញ​កសិផល​ ព្រៃឈើ ជលផលបាន​នាំ​ចេញ​សរុប លើ​ទូទាំង​ប្រទេស​​សម្រេច​​​ខ្ពស់​បំផុត​​ប្រហែល​ ៤០​ប៊ីលាន​អាមេរិក​ កើន​៩.១% ​បើប្រៀប​នឹង​​ឆ្នាំ​២០១៧។​ រូបថត៖ វូ​ស៊ីញ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 អភិវឌ្ឍន៍របរ​ត្រី​ចិញ្ចឹមអ័យស្ទ័រ នៅ​តំបន់​សមុទ្រ​ភូមិភាគ​ខាង​ជើង​។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 គ្រឿ​ងអំពូល​ភ្លើង​​ទំនើប​លើ​នាវា​បាវ​ង៉ុក​ (Bao Ngoc) ដំណើរការ​ស្ទូច​មឹក​រាត្រី នៅ​តំបន់​សមុទ្រ​បារៀ - វូង​តាវ (Ba Ria – Vung Tau)​។ រូបថត៖ ដ័ន​ ម៉ាញ​យឿង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ខែ​ឧសភា ឆ្នាំ​២០១៩ នាវា​ SAR 412 នៃ​មជ្ឈមណ្ឌល​សម្រប់​សម្រួល​ស្វែង​រក​សង្គ្រោះ​លើ​ផ្ទៃសមុទ្រ​វៀតណាម​ បាន​ដឹក​នាវិក​៥២នាក់ និង គាប​អម​នាវា​​ QNa 90129 TS ជួប​គ្រោះថ្នាក់​​នៅ​​លើ​សមុទ្រ​កោះហ្វាង​សា (Hoang Sa) ត្រឡប់​មកដល់​ស្ពាន​កំពុង​ផែ​នៃ​​មជ្ឈមណ្ឌល​សង្រ្គោះ​នៅ​ទីក្រុ​ង​ដាណាំង​ ដោយ​សុវត្ថិភាព​។​ រូបថត៖ ត្រឹន​​ឡេ​ឡឹម​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 អ្នក​នេសាទត្រី​​ឥណ្ឌូនេស៊ី​ នេសាទត្រី​នៅ​តំបន់​សមុទ្រ​ Surabaya ខេត្ត​តី​ Java។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

កិច្ច​ប្រជុំ​ក្រុម​ការងារ​ជល​ផល​អាស៊ាន​​លើកទី​២៧ ​បាន​រៀប​ចំ​នៅ​ខែ​មិថុនា​កន្លង​ហើយ​ នៅ​វៀតណាម​ បាន​អនុម័ត​គោលការណ៍​សំខាន់​ៗ​ ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​ជល​ផល​នៃតំបន់​ដំណាក់កាល​២០១៩ - ២០២០។ ប្រទេសជា​សមាជិក​អាស៊ាន​បាន​ឯកភាព​ខ្ពស់​ ស្តីពី​គោលការណ៍​បង្កើត​បណ្តាញ​ប្រឆាំង​អាជីវកម្ម​ជល​ផល​ខុស​​ច្បាប់​ មិនមាន​របាយការណ៍​ និង មិនតាម​បទបញ្ញតិ្ត​របស់​អាស៊ាន​ (ASEAN Network for Combating IUU, AN-IUU) ជាមួយ​នឹង​គោល​ដៅ​ចម្បង​គឺ​ចែក​រំលែក​ព័ត៌មាន​ ​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​ ប្រឆាំង​អាជីវកម្ម​ជលផល​ ខុស​​ច្បាប់​ សម្រាប់ប្រទេសជាសមាជិក​។

ទន្ទឹម​នោះ ​គោល​នយោបាយ​រួម​ ស្តីពី​ជលផល​របស់​​អាស៊ាន​ ក៏បាន​តំណាង​ទាំងអស់​ឯកភាព​ស្រាវ​ជ្រាវមាន​​​ប្រសិទ្ធភាព​ ដើម្បី​បង្កើន​ការ​ខិតខំរួម​ឆ្ពោះ​ទៅកាន់​របរ​ត្រីចីរភាព​ មាន​ភាព​ទទួល​បន្ទុក​ និង ធានា​សន្តិសុខ​ស្បៀង​អាហារ​ក្នុង​តំបន់​។​

ក៏​នៅ​ក្នុង​កិច្ច​ប្រជុំ​ ប្រទេសជា​សមាជិក​អាស៊ាន​ រួមជាមួយ​​ដៃ​គូ​តំបន់​ និង អន្តរជាតិ​​ដូចជា​៖ FAO (អង្គការ​​កសិផល​ស្បៀង​អាហារ​សហប្រជាជាតិ) SEAFDEC (មជ្ឈមណ្ឌល​អភិវឌ្ឍន៍​របរ​ត្រីអាស៊ីអាគ្នេយ៍​) NACA (គណៈ​កម្មការ​គ្រប់​គ្រង​បណ្តាញ នៃ​មជ្ឈមណ្ឌល​ចិញ្ចឹម​ជលផល​តំបន់អាស៊ី​ - ប៉ាស៊ី​ហ្វីក​)​ JICA ជប៉ុន​ អ៊ឺរ៉ុប​ អូស្ត្រាលីជាដើម​ បាន​ពិភាក្សា​ព័ត៌មានត្រង់ៗ​មិនលាក់លាម​ ហើយ​ឯកភាព​នូវ​បញ្ហា​សហប្រតិបត្តិការ​ និង អភិវឌ្ឍន៍​របរត្រី​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​វិភាគទាន​សំខាន់​លើការអភិវឌ្ឍ​វិស័យ​ជលផល​ចីរភាព​ ធានា​សន្តិសុខ​ស្បៀង​អាហារ​នៅ​តំបន់​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៕​

 

ច្បាប់​ជលផល​ឆ្នាំ​២០១៧ មាន​​សុពល​ភាព​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៩ ជា​ជំហាន​សំខាន់​បង្វែ​របរ​ត្រីរបស់​វៀតណាម ចាប់​ពី​របរ​ត្រី​បង្វែទៅ​របរ​ត្រី​មាន​ភាព​ទទួល​បន្ទុក​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​លើសកលលោក​ សំណូមពរ​សមាហរណកម្ម​អន្តរជាតិ​ ក្នុង​នោះ ផ្តុំ​ពង្រាយ​ស្រប់​គ្នាលើ​​វិធាន​ការ​ប្រឆាំង​អាជីវកម្ម​ជលផលខុស​​ច្បាប់​ មិនមាន​របាយ​ការណ៍​ មិន​តាម​បទបញ្ញត្តិ​ គ្រប់​គ្រង​ និង ប្រើប្រាស់​ប្រភព​ជលផល​ចីរភាព​ អាជីវកម្ម​ជលផល​មានភាព​ទទួល​បន្ទុក​ ចិញ្ជឹម​ជលផល​ធានា​សុវត្ថិភាព​អាហារ​ កាត់បន្ថយ​ហានិភ័យ​អំពី​ជំងឺ​អាសន្នរោគ​បរិស្ថាន​។

 

 អត្ថបទ​៖ កាសែតរូបភាព​វៀតណាម​សរុប​ រូបថត៖ កាសែតរូបភាព​វៀតណាម​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ