04/07/2015 10:49 GMT+7 Email Print Like 0

អាស៊ាន-នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសន្និសីទលើកទី៣របស់​គណៈ​កម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-នូវែលហ្សេឡង់ (ANZJCC) ដោយមានការចូលរួម​របស់​គណៈ​កម្មាធិការ​បណ្ដាតំណាងអចិន្ត្រៃប្រចាំនៅអាស៊ាន (CPR) និងឯកអគ្គរដ្ឋទូតនូវែលហ្សឡង់ប្រចាំ​នៅ​អាស៊ាន​។​សន្និ​សីទលើកនេះគឺសំដៅវាយតំលៃទំនាក់ទំនងសហប្រតិបតិ្តការអាស៊ាន-នូវែលហ្សឡង់នាពេលកន្លងទៅ ព្រម​ទាំងកំណត់វិធានការដើម្បីបង្កើនទំនាក់ទំនងរវាងភាគីទាំង២នាពេលខាងមុខ។ 

ថ្លែងមតិនៅទីនេះ ប្រធានក្រុមការងារតំណាងអចិន្ត្រៃវៀតណាមប្រចាំនៅអាស៊ានឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការរវាងនូវែលហ្សឡង់​ជាមួយ​អាស៊ាន​និយាយ​រួម​និង​វៀត​ណាមនិយាយដោយឡែកនាពេលកន្លងទៅ និងលើកសំណើរអាទិភាពសហប្រតិបតិ្តការមួយចំនួនរវាង​ភាគី​ទាំង២នាពេលខាងមុខលើបណ្ដាវិស័យនយោបាយសន្តិសុខ សេដ្ឋកិច្ច វប្បធម៌សង្គម។ ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានសង្កត់ធ្ងន់ថា វៀតណាមសន្យារួមដំណើរជាមួយអាស៊ានក្នុងការកសាងទំនាក់​ទំនង​អាស៊ាន​-នូវែលហ្សឡង់ឲ្យកាន់តែរឹងមាំនិងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ