30/07/2015 13:36 GMT+7 Email Print Like 0

អាស៊ាន-ចំណុចភ្លឺស្វាងអំពីកិច្ចសហប្រតិបតិ្តការមិត្តភាពសាមគ្គីភាពនិងទំនុកទុកចិត្ត


បណ្ដាតំណាងចូលរួមពិធីនេះថតរូបអនុស្សាវរីយ៍

នាយប់ថ្ងៃទី២៨កក្កដាឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេស​វៀតណាម​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី២០ ទិវាវៀតណាមចូលរួម​សមាគមន៍​បណ្ដាប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី​២៨ខែ​​កក្កដា​) និងលើកទី​៤៨​ទិវាបង្កើត​អាស៊ាន (ថ្ងៃទី៨ខែសីហា)។ អញ្ជើញចូលរួមពិធីនេះមាន​ឧបនាយករដ្ឋ​មន្រ្តី​និង​ជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អគ្គលេខាធិការ​អាស៊ាន លោក Le Luong Minh ព្រមទាំង​ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងរបស់​អាស៊ាន និងថ្នាក់ដឹក​នាំក្រសួង ស្ថាប័ន តំបន់​នានា​ទៀត​ផង។ ថ្លែងមតិនៅទីនេះ​ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​សង្កត់​ធ្ងន់​ថា នាចុងឆ្នាំ២០១៥នេះ អាស៊ានមានមោទភាព នឹងក្លាយទៅជាសហ​គមន៍ ដំបូង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទ្វីបអាស៊ី។ ដោយមានសសរស្នូលអំពី​ន​យោបាយ​សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌​សង្គម សហគមន៍​អាស៊ាន នឹងធ្វើជាក់​ស្ដែង​ភាវូបនីយកម្ម​នូវសុបិន្ត អំពីសហគមន៍​មួយដែល​តភ្ជាប់ អំពីនយោបាយ សេដ្ឋ​កិច្ច មាន​ការទទួលខុសត្រូវ អំពីសង្គម​មានទំនាក់ទំនង បើកទូលាយជាមួយខាង​ក្រៅ និង​ធ្វើស​កម្មភាព​តាម​គោល​ការណ៍យកប្រជាជន​ជាមជ្ឈមណ្ឌល។

“អាស៊ានបាននាំអាស៊ីអាគ្នេយ៍ពីតំបន់​មួយត្រូវបែកបាក់ដោយការប្រឈមមុខ និងមិនទុកចិត្តគ្នា ក្លាយទៅ​ជាចំ​ណុច​ភ្លឺស្វាង​ អំពីកិច្ចសហប្រតិបតិ្ត​ការ ចំណងមិត្ត​ភាព សាមគ្គីភាព និងជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក រួម​គ្នាខំ​ប្រឹង​ប្រែង​ ដើម្បីគោល​ដៅរួមគឺ​សន្តិភាព កិច្ចសហប្រតិបតិ្តការ​និងវឌ្ឍនភាព។ ក្នុងអំឡុងជិត៥០ឆ្នាំកន្លង​ទៅ បើទោះបី​ជាឆ្លង​កាត់​លើបំ​រ៉ែបំរួល​ជាច្រើន​ក្ដី ប៉ុន្តែ​អាស៊ាន​ជានិច្ច​កាលសឲ្យ​ឃើញ​កម្លាំង​រស់​ដ៏ខ្លាំង​ក្លារ​បស់​ខ្លួន។ អាស៊ាន​បាននិងកំពុងជាកត្កាសំខាន់ដែល​រួមចំណែក ធានាបរិយាកាស​សន្តិភាព និងស្ថិភាព ជំរុញកិច្ច​សហ​ប្រតិបតិ្តការនិង​វឌ្ឍនភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។

តាមលោក Pham Binh Minh ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី​របស់អាស៊ាន រដ្ឋា​ភិបាល​និងប្រជាជន​វៀត​ណាម នឹង​បន្ត​រួមចំណែក​សំខាន់ ក្នុងការអភិវឌ្ឍន៍របស់​សមាគមន៍ ដើម្បី​ផល​ប្រយោជន៍​ជាក់​ស្ដែង​របស់​ប្រជា​ជន​អាស៊ាន​គ្រប់​ជំនាន់នា​ បច្ចុប្បន្នក៏ដូចជានាពេលអនាគតផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ