15/04/2015 14:52 GMT+7 Email Print Like 0

អាស៊ាន-ចិនជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង

សន្និសីទលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម ​អាស៊ាន-ចិន (​JCC) ដែលទើបនឹងបានប្រព្រឹត្តទៅ​នៅ​ទីក្រុង Jakarta បានអះអាងនូវការ​សន្យា សហប្រតិបត្តិការយ៉ាងស្អិតរមួ​តជាងទៀត​ ដើម្បី​ឆ្ពោះទៅទំ​នាក់​ទំ​ន​​​ង​​​ប្រសិទ្ធិភាព និងជាក់ស្ដែង។ កិច្ចប្រជុំ JCC ជាប្រចាំឆ្នាំនេះ ជាយន្តការសំខាន់១ ដើម្បីវាយតំលៃ និង​ពិភាក្សា​​អំពី​ទិស​ដៅសហប្រតិបត្តិការរវាង​អាស៊ាន និងចិន ក្នុងអនាគត។ តាមបណ្ដាដំណាងថា៖​អាស៊ាន​ និង​ចិន​ ​កំពុង​អនុម័តទៅលើផែនការធ្វើសកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងរយៈ​ពេល៥ឆ្នាំខាងមុខ ​( ២០១៦​ - ២០២០)។ ដូច្នេះ ភាគីទាំងពីរបានឯកភាពថា៖​ផែនការថ្មីនឹងបំពេញបានតម្រូវ​ការ​ និងគោលបំណង​របស់​អាស៊ាន និងចិន នា​ពេលខាងមុខ។ ភាគីទាំងពីរក៏បានកត់សម្គាល់នូវការរីក​ចំរើន​នានា​ ក្នុងការ​អនុវត្ត​បណ្ដា​សេចក្ដីសម្រេចចិត្ត នៃសន្និសីទជាន់ខ្ពស់អាស៊ាន -ចិន លើកទី១៥ ក៏ដូចជា​ការ​លើកកំរិតកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-ចិន បណ្ដាលទ្ធផលនៃ​កិច្ចសហប្រិតបត្តិការក្នុងវិស័យសុខាភិបាលសាធារណៈ​ វិទ្យា​សាស្ត្រ ​បច្ចេកវិទ្យា…ជាដើម៕
 
តាម VOV5-វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ