08/05/2017 10:28 GMT+7 Email Print Like 0

អាស៊ាន+៣ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងពាណិជ្ជកម្ម


 អាស៊ាន+៣ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងពាណិជ្ជកម្ម

នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧ នៅសន្និសីទបណ្ដាទេសាភិបាលធនាគារ កណ្ដាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន​+៣ លើកទី ២០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Yokohama ជប៉ុន មជ្ឈដ្ឋានថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុបណ្ដាប្រទេសជាសមាជិកអាស៊ានរួមជាមួយជប៉ុនចិននិងកូរ៉េខាងត្បូងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យហិរញ្ញវត្ថុក្នុងតំបន់និងគាំទ្រប្រព័ន្ធវិនិយោគផ្លាស់ប្តូរពាណិជ្ជកម្មពហុភាគី។ ក្នុងសេចក្តីថ្លែងការណ៍​រួមដែលត្រូវបាននាំចេញបន្ទាប់ពីសន្និសីទលើកនេះ បណ្ដាថ្នាក់ដឹកនាំហិរញ្ញវត្ថុទាំងឡាយបានអះ​អាង​ជាថ្មីម្តងទៀតនូវការជួយឧបត្ថម្ភចំពោះប្រព័ន្ធវិនិយោគនិងពាណិជ្ជកម្មពហុភាគី ដោយឈរលើ គោលការណ៍​និងច្បាប់ ព្រមទាំង បង្កើនការឃ្លាំមើលនិងដោះស្រាយការគំរាមកំហែងក្នុងតំបន់ផងដែរ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ