27/07/2016 08:55 GMT+7 Email Print Like 0

អាស៊ាន+៣ខំប្រឹងប្រែងនាំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី


បណ្ដារដ្ឋមន្រ្តីការបរទេសចូលរួមសន្និសីទ (រូបថត៖Kyodo/TTXVN)

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅរដ្ឋធានី​វៀង​ច័ន្ទ ប្រទេសឡាវ សន្និសីទ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន+៣លើកទី​១៧ ជាមួយ​ចិន​ជប៉ុន និង​កូរ៉េខាង​ត្បូង បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ឡាវ លោក Saleumsay Kommasith។ នៅទី​នេះ បណ្ដារដ្ឋមន្រ្តីបាន​វាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការ​របស់​អាស៊ាន​+៣ ចាប់​តាំងពីពេលត្រូវបាន​បង្កើតឡើងកាលពីឆ្នាំ១៩៩៧មក ព្រម​ទាំង​អះអាង​ថា នាពេលកន្លងទៅ អាស៊ាន​+៣ ទទួល​បានការបោះជំហានសំ​ខាន់​ លើវិស័យសហប្រតិបតិ្តការ​ជា​ច្រើន ជា​ពិសេស​គឺវិស័យ​ហិរញ្ញវត្ថុ​និង​សន្តិ​សុខ​ស្បៀង​អាហារ។ បណ្ដារដ្ឋមន្រ្តីបានអះអាងជាថ្មីម្ដងទៀត នូវសារសំខាន់នៃយន្តការ​អាស៊ាន​+៣ ក្នុង​ការ​ជំរុញ​សន្តិភាព ស្ថិរភាព និងវឌ្ឍនភាព នៅតំបន់​លើកទឹកចិត្ត​ឲ្យសមត្ថកិច្ច​ទាក់​ទិន​នានា​បន្ត​អនុវត្តន៍​ផែនការ​ការងារ​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧​និង​អនុសាសន៍ របស់ក្រុមទស្សនៈវិស័យ​អាស៊ី​ខាង​កើត​ទី​២ (EAVG ទី២) សំ​ដៅ​នាំទំនាក់ទំនងសហប្រតិបតិ្ត​ការ របស់អាស៊ាន+៣ឡើង​កំពស់ថ្មី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ