07/08/2020 11:35 GMT+7 Email Print Like 0

អាស៊ាន២០២០៖ កិច្ចសន្ទនាអាស៊ាន-អាមេរិកលើកទី៣៣តាមប្រព័ន្ធវីដេអូ


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាមចូលរួមកិច្ចសន្ទនា។ (រូបថត៖ ក្រសួងការបរទេស) 
 

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានរបស់វៀតណាម បានចូលរួមកិច្ចសន្ទនា អាស៊ាន-អាមេរិកលើកទី៣៣តាមប្រព័ន្ធវីដេអូ។
 
ថ្លែងនៅទីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ក្នុងបរិបទដែលជម្ងឺរាតត្បាតវិវត្តន៍យ៉ាងស្មុគស្មាញនោះ អាស៊ានបានពង្រីក ស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ដើម្បីជំរុញសាមគ្គីភាព ឯកភាព និងកិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍ទាំងមូលសំដៅជំនះពុះពារលើរាល់ការលំបាកនិងបញ្ហាប្រឈម។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការជួយ ឧបត្ថម្ភដោយទាន់ពេលវេលារបស់អាមេរិកចំពោះអាស៊ានក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតផងដែរ។ លោក Nguyen Quoc Dung បានស្នើឲ្យអាមេរិក បន្តជួយឧបត្ថម្ភដល់អាស៊ានក្នុងការលើកកំពស់សមត្ថភាព បន្ធូរបន្ថយផល ប៉ះពាល់ដោយជម្ងឺរាតត្បាត ហើយជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញប្រកប ដោយចីរភាព ព្រមទាំងអះអាងថា អាស៊ានស្វាគមន៍ហើយត្រៀមខ្លួនជា ស្រេចជួយសម្រួលដល់សហគ្រាសនិងវិនិយោគិនអាមេរិកដែលធ្វើសកម្ម ភាពនៅតំបន់អាស៊ានផងដែរ។
 
នៅកិច្ចសន្ទនានេះដែរ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បាន ចែករំលែកទស្សនៈថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ប្រទេសទាំងឡាយគួរតែ ជំរុញកិច្ចសន្ទនា បង្កើនការកសាងទំនុកចិត្ត ហើយមានការទទួលខុសត្រូវ កសាងសមុទ្រខាងកើតឲ្យក្លាយទៅជាតំបន់សមុទ្រមួយដោយសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ