16/01/2018 10:56 GMT+7 Email Print Like 0

អាស៊ាន៖ ការសាកល្បងនិងទស្សនៈវិស័យនាអនាគត


 ឆ្នាំ២០១៧បានគូសសញ្ញានូវកំណាត់ផ្លូវរយៈពេល៥០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍របស់សមាគមន៍
បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលជាសហគមន៍ អាស៊ាននាសព្វថ្ងៃ។

ចំពោះតំបន់មួយដែល​ពោរពេញទៅដោយលក្ខណៈខុស ប្លែកអំពី​របៀប​របបនយោបាយ កម្រិត​អភិវឌ្ឍន៍​និង​វប្បធម៌​ដូចអាស៊ាន​នោះ គឺ សមិទ្ធិនានាដែលប្លុកនេះ​ដណ្ដើមបានក្នុងរយៈពេល​៥០ឆ្នាំកន្លង​ទៅ ត្រូវបានរំពឹង ​ទុកថា​ ជាហេតុអ​ស្ចារ្យមួយ។

ឆ្នាំ​២០១៧បានគូសសញ្ញានូវកំណាត់ផ្លូ​វរយៈពេល៥០ឆ្នាំ ​ចាប់បដិសន្ធិនិង​អភិវឌ្ឍន៍​របស់សមាគមន៍​បណ្ដាប្រជាជាតិ​អាស៊ី-អាគ្នេយ៍​ (អាស៊ាន) ដែលជាសហគមន៍ អាស៊ាននា​សព្វថ្ងៃ។ ចំពោះតំបន់​មួយដែល​ពោរពេញទៅ​ដោយលក្ខណៈ​ខុស ប្លែកអំពីរបៀបរបបនយោបាយ ក​ម្រិតអភិវឌ្ឍន៍និងវប្បធ​ម៌ដូចអាស៊ាន​នោះ គឺ សមិ​ទ្ធិនានាដែលប្លុកនេះដណ្ដើមបានក្នុងរយៈពេ​ល៥០ឆ្នាំ​កន្លងទៅ ត្រូវបានរំពឹង ​ទុកថា ជាហេតុ​អស្ចារ្យ​មួយ​។ ឈានចូលឆ្នាំទី៥​១ ចំពោះមុខបម្រែបម្រួ​លខាង​ភូមិ សាស្ត្រន​យោបាយ​កាន់តែខ្លាំង​ក្លានៅតំបន់​និងលើ​ពិភពលោក​ អាស៊ានបន្តពង្រីក នូវ វប្បធម៌ពិ​គ្រោះយោបល់ ស្មារតីមតិឯកច្ឆ័ន្ទ​​របស់អាស៊ាន កសាងអាស៊ា​ន អភិវឌ្ឍន៍​ដោយចីរភាព​និង​គ្របដណ្ដប់។
 
ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ​ អាស៊ានបានឆ្ពោះទៅសហគម​ន៍មួយដែលធ្វើ ​សមាហរណកម្ម​យ៉ាងទូលំទូលាយ​និងមាន​លទ្ធភាពប្រកួត​ប្រជែងខ្ពស់ សាមគ្គី ប្រជាជននៃប្រ​ទេសអាស៊ីអាគ្នេយ៍ទាំង១០​។ រួមជាមួយ​ការបង្កើត​ឡើង​ សហ​គមន៍​នោះ អាស៊ានបានកសាងទស្សនៈវិ​ស័យដល់ឆ្នាំ២០២៥ ​ដោយឆ្ពោះទៅ​ តំបន់មួយដ៏ម្ចាស់កា​រ ផ្អែកទៅ​លើច្បាប់និងយកប្រជាជនជា​គោល តាមនោះ ដើរតួនាទីកា​ន់តែធំ​ក្នុងការដោះស្រាយបញ្ហាតំបន់និង​សកល។ អាចនិយាយថា ​នេះជារបត់សំខា​ន់បំផុតក្នុងប្រវត្តិសាស្ត្រ៥០​ឆ្នាំកន្ល​ងទៅរបស់​អាស៊ាន។

កំណត់ការសាកល្បងលើខ្សែផ្លូវសមាហរណកម្ម

​ទស្សនៈវិស័យ២០២៥បើកចេញឱកាសជាច្រើ​នសំរាប់​សហគមន៍អាស៊ាន ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័​យ ធ្វើ​សមាហរណកម្ម​​យ៉ាងទូលំទូ​លាយថែមទៀត ហើយមានតួនាទី​ធំជាងក្នុងតំបន់និងលើពិភ​ពលោក។​ ប៉ុន្តែ ដើម្បី​ក្ដាប់​ជាប់​បាន នូវឱកាសនោះ គឺ​អាស៊ានត្រូវឆ្លងកាត់ការសាកល្បង​ជាច្រើន​ដែរ។​ ចំពោះរាល់ ការ​សាកល្បង​ដែល​អាស៊ាន​ត្រូវប្រឈម​នោះ អតីតអគ្គលេខាធិការ​អាស៊ាន​ លោក Le Luong Minh មាន​ប្រសាសន៍​ថា៖​

​“ចំណូលក្នុងមនុស្សម្នាក់នៃប្រទេសអ្ន​កមាន​បំផុត ក្នុងអាស៊ានខ្ពង់​ជាង៤៣ ដងបើ​ប្រៀបនឹង​ចំណូល​ក្នុងមនុស្ស​ម្នាក់នៃប្រទេស​ក្រីក្របំផុត។ ការយល់ដឹ​ងរបស់​ប្រជាជន អាស៊ាន​និង​សហគ្រាស​អាស៊ាន​នៅមាន​កំហិត​ដែរ​។ គោលនយោបាយរបស់ ​អាស៊ានគឺផ្អែកទៅលើលទ្ធិតំបន់បើក​ទូលាយ គាំទ្រស​កលភាវូបនីយ​កម្ម សេរី​ ភាវូបនីយកម្ម​ពាណិជ្ជកម្ម ប៉ុន្តែលើពិភពលោកកំ​ពុងកើតមានឡើងនិ​ន្នាការគាំ​ពារ និយម​ពាណិជ្ជកម្ម ជា​ពិសេសនៅ​ប្រទេសដៃគូធំៗ​របស់អាស៊ាន។ នេះជាការ សាកល្បងរប​ស់អាស៊ាន​ក្នុងការអភិវឌ្ឍន៍​”។

​ទន្ទឹម​នឹងនោះ បម្រែបម្រួលដ៏ស្មុគស្មាញនានា​ក្នុង​តំបន់ ជាពិសេសគឺទង្វើ រំលោភ​ច្បាប់អន្តរជាតិ​ដោយឯកតោភាគី​នៅសមុទ្រខាង​កើត ក៏គំរាមកំហែងទៅ លើសាមគ្គីភាពរបស់​អាស៊ាន​ផងដែរ។​

 ការខំប្រឹងប្រែងអនុវត្ត ទស្សនៈវិស័យ២០២៥

​នាបច្ចុប្បន្ន អាស៊ានកំពុងឈានចូលដំណាក់កា​លអភិវឌ្ឍន៍​ថ្មី។ ដើម្បីអនុវត្ត ទស្សនៈវិស័យអាស៊ាន២​០២៥​នោះ អាស៊ាន​កំពុងខំប្រឹង​ប្រែង​ជំនះពុះពា​រលើការ សាកល្បង ហើយមេរៀន នានាក្នុងអំឡុ​ង៥០ឆ្នាំកន្លងទៅ ​នឹងជួយ​អាស៊ានប​ន្តធ្វើ សមាហរណកម្មប្រកប​ដោយជោគ​ជ័យនា​អនាគត។

​តាមនោះ អាស៊ានបន្តកសាងសហ​គមន៍អាស៊ានឲ្យតភ្ជាប់គ្នា រឹងមាំនិង អភិវឌ្ឍន៍ដោយ​វិបុល​ភាព។ នេះជា​យុទ្ធសាស្ត្រ​យូរអង្វែ​ង​ ដែលទាមទារការទទួល ខុសត្រូវរួមវិភាគទានរប​ស់ប្រទេស​សមាជិកអាស៊ានទាំង​អស់។ អតីត​អគ្គលេខា​​ធិការ​អាស៊ាន លោក Le Luong Minh ឲ្យដឹងថែម​ទៀតថា៖

​“ដើម្បីជំនះពុះពារលើការសាកល្បងទាំងនោះ អាស៊ាន ចាំបាច់ត្រូ​វធ្វើឲ្យ ប្រព័ន្ធ​ច្បាប់រវាង​បណ្ដាប្រទេស​សមាជិ​ក សម​ស្របជាមួយគ្នា ធានាតុល្យ​ភាព​រវាង ផលប្រយោជន៍​ជាតិជាមួយ​ផលប្រយោជន៍​រួមរបស់​សហគមន៍​ទាំង​មូល​។ ទាក់ ទាញនិងប្រើប្រាស់ប្រ​កបដោយប្រសិទ្ធភាពនូវកម្លាំង​ផ្ទៃក្នុង​ និង​បរទេសដើម្បី បង្រួញ​គំលាត​អភិវឌ្ឍន៍​”។​
​ទន្ទឹមនឹងការជំរុញយន្តការស​ហប្រតិបតិ្តការ ដែលមានស្រាប់ដូចជាវេទិ​កា​អាស៊ាន (ARF) កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា (E​AS) អាស៊ាន+៣ និងADMM+ អា​ស៊ាន ចាំបាច់​ត្រូវជំរុញ​ការចរចា​ជាមួយចិន​ក្នុងការ​កសាង​ក្រម​ប្រតិបត្តិ​របស់ភាគី​នានា នៅសមុទ្រខាងកើត (COC) ឲ្យមាននីត្យានុកូលភាព​ សំដៅជួ​យដោះ​ស្រាយ​ភាព តាន​តឹង​ទាក់​ទិនដល់ជំលោះ​អធិបតេយ្យភាព​នៅសមុទ្រ​ខាងកើត។

​វៀតណាមផ្ដល់អាទិភាពចម្បងសំរា​ប់កិច្ច​សហប្រតិបតិ្តការអាស៊ាន         ក្នុងរ​យៈពេល២​២ឆ្នាំកន្លងទៅ វៀតណាម​ បានខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត ចូ​លរួមជាមួយស្មារតីសកម្មនិងមា​នការ ទទួលខុសត្រូវ រួម​ចំណែក​រក្សា និងជំ​រុញសណ្ដាប់ធ្នាប់នៅអាស៊ីអាគ្នេយ៍ ដោយផ្អែកទៅលើគោ​លការណ៍​នានា ក្នុងតំ​បន់ ហើយ​សម​ស្រប​នឹង​ច្បាប់​អន្តរជាតិ។

កិច្ចសហប្រតិបតិ្តការ​និង​ការតភ្ជាប់ក្នុងអាស៊ានជាអាទិ​ភាពចម្បង និងជា​ជម្រើស​យុទ្ធសាស្ត្ររបស់​វៀត​ណាម។ វៀត​ណាមនឹង​រួមជាមួយ​ប្រទេស​សមាជិក ដទៃ​ទៀត​ប្រែក្លាយ​គោលដៅ​ខ្ពង់ខ្ពស់​នានា​របស់​អាស៊ាន​ទៅជាការ​ពិត ​នោះគឺ ​សហគមន៍មួយដ៏សម្បូរធូធារនិងឯ​ករភាព​ពហុបែប៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ