23/10/2015 09:20 GMT+7 Email Print Like 0

អាស៊ានិងចិនពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រខាងកើត


មន្ត្រីការទូតអាស៊ាននិងចិនជួបចរចារអំពីបញ្ហា DOC និង COC

សន្និសីទមន្ត្រីជាន់ខ្ពស់ចិន-អាស៊ានលើកទី១០ អំពីការអនុវត្តន៍សេចក្ដី​ថ្លែងការណ៍​ ស្ដីពី​ការ​ប្រតិបតិ្ត​របស់​ភាគី​នានា​​នៅ​សមុទ្រ​ខាង​កើត (DOC) បាន​ប្រព្រឹត្ត​ទៅ នាថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ នៅទីក្រុង Chengdu នៃ​ខេត្ត Sichuan ភាគ​និរតី ប្រទេសចិន។ នៅ​ទីនេះ មន្ត្រីការទូតរបស់ចិន និងសមាគមន៍បណ្ដាប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏បានអនុវត្តន៍​ការពិគ្រោះយោបល់ លើក្រមប្រតិបតិ្តនៅសមុទ្រខាង​កើត (COC)ទៀត​ផង​។ សេចក្ដី​ជូន​ដំណឹង​សារព័ត៌​មាន​ជាផ្លូវការ នៃសន្និសីទលើកនេះបាន​សង្កត់ធ្ងន់​ថា ភាគីទាំង​ពីរ​ទទួល​បាន​ការ​ស្រុះ​ចិត្ត​គំនិត​លើ​ការ​អនុវត្តន៍ DOC និង​ឆ្ពោះទៅ​សំរេច COC យ៉ាង​ឆាប់​បំផុត។ សន្និសីទបានធ្វើបច្ចុប្បន្នកម្មនូវ​ផែន​ការ​សកម្មភាព​ក្នុង ដំណាក់​កាល​២០១៥-២០១៦ ដោយកិច្ចព្រម​ព្រៀង ស្ដីពីកិច្ចសហ​ប្រតិបតិ្តការ នាវាចរណ៍ជាក់​ស្ដែងក្នុង​ក្រប​ខ័ណ្ឌ DOC លើវិស័យ​សុវត្ថិភាព​នាវា​ចរណ៍ ស្វែង​រកជួយ​សង្គ្រោះ ការ​ពារ​បរិស្ថាន​និងបង្ការប្រឆាំង​បទល្មើសឆ្លង​ដែន។​ ស្ដីពី COC ភាគីទាំង​ពីរបាន​ពិភាក្សា​ ហើយបង្កើតបញ្ជីឈ្មោះនៃបញ្ហាសំខានៗ​ ក៏ដូច​ជាការតាក់តែងគំរោង COC ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ