24/08/2015 10:37 GMT+7 Email Print Like 0

អាស៊ានអះអាងនូវការប្តេជ្ញាអនុវត្តគោលដៅសហគមន៍សេដ្ឋកិច្ចនាចុងឆ្នាំនេះ

ក្នុង​ក្របខ័ណ្ឌនៃសន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ានលើ​ក​ទី៤៧ (AEM 47) និង​បណ្តាសន្នីសីទ​ទាក់​ទិន​នានា នាថ្ងៃ​ទី២២ខែសីហាឆ្នាំ២០១៥ បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាន​បើកកិច្ច​ប្រជុំនៅ​រដ្ឋ​ធានី Kuala Lumpur របស់​ម៉ាឡា​ស៊ី សំដៅ​ពិនិត្យ​ការអនុវត្ត​វិធាន​ការក្នុង​ដំណើរការ​ កសាង​សហគមន៍អាស៊ាន​ក្នុងនោះ មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) នាចុងឆ្នាំ​២០១៥​នេះ ក៏ដូ​ចជា​កសាង​ទស្សនវិស័យសេដ្ឋកិច្ច​អាស៊ាន ក្រោយឆ្នាំ២០១៥។ នៅខាង​ក្រៅសន្និ​សីទ អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាម Nguyen Cam Tu បានឲ្យដឹងថា​តាំង​ពីមុន​មក បណ្តា​ប្រទេសអាស៊ាន​បានយល់​ច្បាស់នូវ​អត្ថន័យ​នៃការបង្កើត សហគមន៍​អាស៊ាមនា​ចុងឆ្នាំ​២០១៥ ដូច្នេះ បាន​អនុវត្តយ៉ាង​ត្រឹមត្រូវរាល់ដំណោះ​ស្រាយ ដើម្បី​បង្កើត​ឡើង​សហគមន៍​សេដ្ឋកិច្ច ដែល​បាន​ចែង​ច្បាស់​ក្នុង​ដំណើរ​ការកសាង​សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥​ផងដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ