26/07/2020 16:58 GMT+7 Email Print Like 0

អាស៊ានអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មតាមផ្លូវសមុទ្រ

សមុទ្រ​ខាងកើត​ស្ថិត​នៅ​លើ​ផ្លូវ​នាវាចរណ៍​ដ៏សំខាន់​ តភ្ជាប់​សមុទ្រ​ប៉ាស៊ី​ហ្វីក​ - សមុទ្រ​​ឥណ្ឌា​ ទ្វីប​អ៊ឺរ៉ុប​ - ទ្វីប​អាស៊ី​ មជ្ឈិម​បូព៌ា​ - អាស៊ី​។ ជា​ចំណែក​មួយ​នៃ​​ផ្លូវ​​សមុទ្រ​តភ្ជាប់​​នឹង​សមុទ្រ​ឥណ្ឌា​ - ប៉ាស៊ី​ហ្វីក​ សមុទ្រ​ខាងកើត​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ពាណិជ្ជកម្មតាម​​ផ្លូវ​សមុទ្រ​ របស់​អាស៊ាន​និង​សកល​លោក​។ ហេតុដូច្នេះ ប្រទេសជាតិដែល​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ជំរុញ​អភិវឌ្ឍន៍​ប្រព័ន្ធ​កំពង់​​ផែ​សមុទ្រ​ ក្រុម​នាវា​បាន​ទំនាក់ទំនង​ពាណិជ្ជកម្មតាម​​ផ្លូវ​សមុទ្រ​ សម្រាប់​ទម្នាញ​​​យក​ប្រៀប​ខាំង​នេះ ដើម្បី​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​។

គិត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុម​នាវា​វៀតណាម​ មាន​នាវា​ ​១.៥៦៨ ​គ្រឿង​ ជាមួយ​នឹង​​​ចំណុះ​សរុបប្រហែល ​៤,៨​លាន​ GT ​ចំណុះ​ទម្ងន់​សរុប​ប្រហែល ​៧,៨លាន​ DWT។ ក្រុម​នាវា​វៀតណាម​ ឈរ​លំដាប់ទី​៤​ ក្នុង​តំបន់​អាស៊ាន ​និង​ឈរ​លំដាប់ទី​៣០​លើ​ពិភពលោក​។​

(តាម​ស្ថិតិ​​នៃ​វេទិកា​ពាណិជ្ជកម្ម ​និង​ការ​អភិវឌ្ឍ​នៃ​​អង្គការ​សហប្រជា​ជាតិ (UNCTAD )។ ​

វៀតណាម​ ថៃ​ ហ្វីលីពីន​ ម៉ាឡេស៊ី កម្ពុជា សឹង្ហាបូរី​ ឥណ្ឌូនេស៊ី​ ប្រ៊ូល​​ណេ ដែល​​​ជា​ប្រទេស​នៅ​ចំណុះ​ប្លុក​អាស៊ាន​ មាន​ផ្លូវ​ព្រំដែន​ជាប់​នឹង​សមុទ្រ​ខាង​កើត​។ វៀតណាម​​ជា​ប្រទេសឈាន​មុខ ​ក្នុង​​តំបន់ផែនការ​ប្រព័ន្ធ​ប៉ូលីស​សមុទ្រ​ សមកាល​បម្រើ​ពាណិជ្ជ​កម្ម​​​តាម​ផ្លូវ​​សមុទ្រ​។ អគ្គ​នាយកដ្ឋាន​សមុទ្រ​វៀតណាម ឱ្យដឹងថា សព្វថ្ងៃ​នេះ ទូទាំងប្រទេស​មានកំពង់​ផែ ​​២៧២កន្លែង​ ​ប្រវែង​ស្ពាន​​ ​នៅតាម​កំពង់​ផែ​ សរុប​ចំនួន​៩២,២​គីឡូម៉ែត្រ​ ជាមួយ​នឹង​ពលានុភាព​សរុប​ជាង​៥៥០លាន​តោន​​ក្នុ​ងមួយ​ឆ្នាំ​។ ប្រព័ន្ធ​កំពង់ផែ​ផ្សារ​ភ្ជាប់នឹង​មជ្ឈមណ្ឌល​ និង​តំបន់​សេដ្ឋកិច្ច​ធំៗ​ នៃ​ទូទាំងប្រទេស​។ សព្វថ្ងៃ ​​កកើត​បាន​កំពង់ផែធំៗ​​ ជាមួយនឹង​តួនាទី​ជា​ដើម​​ចំ បម្រើ​ការ​នាំចេញ​ចូល​នូវ​ទំនិញ​ និង​បង្កើត​កម្លាំង​អភិវឌ្ឍន៍​ទូទាំងតំបន់ដូចជា៖ កំពង់ផែ​ក្វាង​និញ (Quang Ninh) ហាយ​ភង់ (Hai Phong) តភ្ជាប់នឹង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ នៅ​ភូមិភាគខាង​ជើង, កំពង់​ផែ​ធឿធៀន​ហ្វេ (Thua Thien Hue) ដាណាំង (Da Nang) យុង​ក្វឹក​ (Dung Quat) ក្វីញើន​ (Quy Nhon) តភ្ជាប់នឹង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ នៅភូមិភាគ​ខាង​កណ្តាល​, កំពង់ផែ​ទីក្រុងហូជីមិញ បារៀ - វូង​តាវ​ (Ba Ria -​ Vung Tau) ដុងណាយ (Dong Nai) ត​ភ្ជាប់​នឹង​តំបន់សេដ្ឋកិច្ច​សំខាន់ៗ​ នៅ​ភូមិ​ភាគ​អាគ្នេយ៍​, កំពង់ផែ​កឹន​ធើ​ (Can Tho) អាង​យ៉ាង (An Giang) ត​​ភ្ជាប់នឹង​តំបន់សេដ្ឋកិច្ច​សំខាន់ៗ នៅ​វាល​រាបទន្លេ​គឺវ​ឡុង។​



កំពង់ផែកាត​ឡាយ (Cat Lai) ​ស្ថិត​នៅ​ទន្លេ​ដុង​ណាយ​ (Dong Nai) ជា​កំពង់ផែមួយ​ក្នុង​ចំណោម​ប្រព័ន្ធកំពង់ផែ ​នៅ​តំបន់​ទីក្រុងហូជីមិញ​ ចំណុះការ​គ្រប់គ្រង់​នៃ​អគ្គក្រុមហ៊ុន​តឹន​កាង​សាយ​ហ្គន​ (Tan Cang Sai Gon)​។ កំពង់ផែ​កាត់​ឡាយ (Cat Lai) សព្វថ្ងៃ​ជា​កំពង់ផែ​ container អន្តរជាតិ​ធំនិង​ទំនើប​បំផុត​វៀតណាម​ បាន​រាប់​បញ្ចូល​ Top ២៥ នៃ​កំពង់ផែ​លំដាប់ពិភពលោក​ ជាមួយនឹង​ទីផ្សារ​​ container នាំចេញចូល​នូវ​ទំនិញ​ ស្រូប​យក​៩០%នៃ​តំបន់​ភូមិភាគខាង​ត្បូង​​ និង​ជិត​៥០%នៃទីផ្សារ​ទូទាំងប្រទេស​។ រូបថត៖ យ៉ាង​សើន​ដុង


 ដឹក​ជញ្ជូន​ទំនិញ​នៅ​កំពង់ផែ​​សាយហ្គន​។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 កំពង់ផែ​ទឹក​ជម្រៅ​ តឹន​កាង​ - កាយ​ម៉ែប (Tan Cang – Cai Mep) (បារៀ​ - វូង​តាវ​  Ba Ria – Vung Tau) ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ខែ​មីនា​ ឆ្នាំ​២០១១ ជា​កំពង់ផែ​ទឹក​​ជម្រៅ​ធំបំផុត​វៀតណាម​។ រូបថត៖ ដ័ន​ម៉ាញ​យឿង​/​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​​


លើកដាក់​រៀប​ចំ​ Container នៅ​កំពង់ផែ​​សាយ​ហ្គន​។​ រូបថត៖ កាសែតរូបភាព​​វៀតណាម


 នាវាទេសចរណ៍​ចុះចត់​នៅ​កំពង់ផែន​ព្រះសីហនុ​ កម្ពុជា​។ រូបថត៖ Xinhua/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

កំពង់ផែមួយ​ចំនួន​បាន​និងកំពុង​វិនិយោគ​ដោយទ្រទ្រាយ​ទំនើប​ កម្រិត​លំដាប់​​អន្តរជាតិ​ដូចជា៖ កំពង់ផែ​ បារៀ​ - វូង​តាវ​ (Ba Ria - Vung Tau) កំពង់ផែ​ហាយ​ភង់ (Hai Phong)​។ កំពង់ផែទាំងនេះ បាន​និង​កំពុង​អនុវត្ត​តួនាទី ​ជា​កំពង់​ផែ​​ច្រក​ចេញ​ចូល​អន្តរជាតិ​ និង​ទទួល​មុខងារ​ដឹក​ជញ្ជូន​កណ្តាល​។

ប្រទេស​ជាតិនានា​នៅ​អាស៊ាន​ ក៏កំពុង​អភិវឌ្ឍន៍​រហ័ស​ប្រព័ន្ធ​កំពង់ផែ ​និង​ក្រុម​នាវា​ដើម្បីការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ពាក់​កណ្តាល​ឆ្នាំ​២០១៩ កម្ពុជា​បាន​ឡើង​ផែន​​ការ​រួច​ស្រេច​ សាងសង​កំពង់ផែទឹ​ក​ជម្រៅ​មួយ ​នៅ​ខេត្ត​កោះកុង​ ជាខេត្ត​មួយ​ក្នុ​ងចំណោម​ខេត្តនៅ​ជាប់​​​សមុទ្រ​នៃ​ប្រទេសនេះ ដើម្បី​ជំរុញ​សកម្មភាពដឹក​ជញ្ជូន​ទំនិញ​។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ ក៏កំពង់​ជំរុញ​រហ័ស​ល្បឿន​សាងសង់​​ ដើម្បី​នាំ​កំពងផែ​ Kijing ជាគម្រោង​ការ​មួយ​ក្នុង​គម្រោង​ការ​យុទ្ធសាស្រ្ត​ជាតិ​សំខាន់​ របស់​ឥណ្ឌូនេស៊ី​ ដាក់​ឱ្យ​ដំណើរការ​នា​ឆ្នាំ​ចុង​២០២០។ កំពង់ផែ​ Tanjung Pelepas ចំណុះរដ្ឋ​ Johor ប្រទេស​ម៉ាឡេស៊ី​ កំពង់ផែ​ Tanjung Pelepas ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ​២០០០ បានឆោង​ផ្លោះ​​ឡើង​ដល់​លំដាប់​ទី​១៩ លើ​ពិភពលោក អំពី​បរិមាណ​ទំនាក់ទំនង​ដោះដូរ​​ពាណិជ្ជកម្ម​ container។

ផ្លូវ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​សមុទ្រខាង​កើត​ មាន​សភាព​អូរអរ​លំដាប់ទី​២ លើ​ពិភពលោក ​និងជា​​ចំណុច​ជិត​បំផុត​នៃ​ដង​ផ្លូវ​ដឹក​ជញ្ជូន​សមុទ្រ​នេះ មាន​ចម្ងាយពី​កោះ​កោន​ដាវ (Con Dao) ​​​ប្រហែល​៣៨​គីឡូម៉ែត្រតែ​​ប៉ុណ្ណោះ​។ រៀង​រាល់ថ្ងៃ មាន​នាវា​​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ​ប្រហែល​៣០០គ្រឿង​ ធ្វើដំណើរ​​ទៅ​មក​ឆ្លងកាត់​សមុទ្រ​ខាងកើត​ រួមមាន​នាវាដឹក​ជញ្ជូន​​ប្រេង​​ប្រហែល​២០០គ្រឿង​ ៥០%​ នាវានេះ​​​មាន​ចំណុះ​លើស​៥.០០០តោន​។ បរិមាណ​នាំចេញ​ទំនិញ​ឆ្លង​កាត់​សមុទ្រ​​ខាងកើត​ នៃ​ប្រទេស​នានា​​នៅ​អាស៊ី​អាគ្នេយ៍​គឺ​៥៥% ចំពោះវៀតណាម​ ១០០%​ទំនិញ​នាំចេញ​ចូល ​សុទ្ធតែត្រូវ​ឆ្លងកាត់​សមុទ្រ​ខាងកើត​ទាំងអស់​៕​



១/៣នៃ​បរិមាណ​ប្រេង​ឆៅ និង​ជាង​១/២​បរិមាណ​ឧស្ម័ន​រាវ​​នៃ​​ពិភពលោក​ តែង​បាន​​ដឹក​ជញ្ជូន​ឆ្លងកាត់​សមុទ្រខាងកើត​។ បរិមាណ​ប្រេងកាត់​ និង​ឧស្ម័ន​រាវ​បាន​ដឹក​ជញ្ជូន​ឆ្លងកាត់ ​តំបន់​សមុទ្រ​នេះ ធំ​ជាង​១៥​ដង​​នៃ​បរិមាណ​ដឹក​ជញ្ជូន​ឆ្លងកាត់ព្រែក​ជីក​​​ Panama នៅ​ភូមិភាគ​អាមេរិកកណ្តាល​។ រៀងរាល់​ឆ្នាំ​ មាន​ប្រហែល​៧០%នៃ​​បរិមាណ​​ប្រេង​នាំចូល និង​ប្រហែល​៤៥% ​បរិមាណ​ទំនិញ​នាំចេញ​​​របស់​ជប៉ុន​ បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​​សមុទ្រ​ខាង​កើត​​ (ស្ថាប័ន​​ថាមពល​អាមេរិក)​។


អត្ថបទ​៖ កាសែតរូបភាព​វៀតណាម​សរុប
រូបថត៖ កាសែតរូបភាព​វៀតណាម​ យ៉ាងសើន​ដុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ និង​ Xinhua

 

បណ្តាអត្ថបទបានផ្សាយ