05/08/2015 09:51 GMT+7 Email Print Like 0

អាស៊ានស្នើរឲ្យភាគីនានាអនុវត្តដ៏ត្រឹមត្រូវ DOC


អាស៊ានស្នើរឲ្យភាគីនានាអនុវត្តដ៏ត្រឹមត្រូវ DOC (Image: VNA)

នៅបណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៨ ដែលកំពុងប្រព្រឹត្តទៅនៅម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេសទាំង ១០ រូបបានសម្តែងការព្រួយបារម្ភដ៏ស៊ីជំរៅចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយចាត់ទុកថា៖ ទង្វើនេះបានធ្វើអន់ខ្សោយទំនុកទុកចិត្ត បង្កើនភាពតានតឹង គំរាមកំហែងសន្តិភាពស្ថិរភាពនិងសុវត្ថភាពនៅសមុទ្រខាងកើត។ អង្គសន្និសិទីទាំងឡាយសុទ្ធតែសង្កត់ធ្ងន់ទៅ​លើ​សរៈសំខាន់នៃកិច្ចការពារសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺ សន្ធិសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅទទួលបាលក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ផងដែរ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បាន យល់ព្រមជាមួយទស្សនៈវិស័យពោលខាងលើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ