01/04/2016 09:55 GMT+7 Email Print Like 0

អាស៊ានសាមគ្គីជំរុញទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី


អាស៊ានសាមគ្គីជំរុញទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី (Image: VNA)

នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងម៉ូស្គូ បានប្រព្រឹត្តទៅជំនួបសន្ទនា ​រវាង​ឯក​អគ្គ​រដ្ឋ​ទូត​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំនៅ​រុស្ស៊ី។ ក្នុងជំនួបនេះ​អង្គ​សន្និ​សីទ​ទាំង​ឡាយ បាន​ពិភាក្សា​អំពី​ការ​រៀប​ចំ​សកម្មភាព​ជាក់​ស្តង ​សំ​ដៅ​​ជំរុញ​មិនត្រឹមតែ​ទំនាក់ទំនង រវាងអាស៊ានជាមួយរុស្ស៊ី ប៉ុណ្ណោះទេ ថែមទាំង​បង្កើនសាមគ្គីភាពក្នុង​ប្លុកអាស៊ាន ទៀត​ផង។ ថ្លែងមតិនៅទីនេះ ឯកងគ្គរដ្ឋ​ទូត វៀតណាម​ប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បា​ន​ឧទ្ទេស​នាម​​បណ្ដាគំ រោងការណ៍វិនិយោគធំៗ របស់វៀតណាមនៅសហព័ន្ធរុស្ស៊ីហើយ​អំពាវ​នាវ ​ប្រទេស​អាស៊ាន​នានា​រួម​ដៃរៀប​ចំផ្សារ​ណាត់ ទំនិញមានគុណភាព​ខ្ពស់របស់អាស៊ានឆ្នាំ​២០១៦ រួម​ចំណែក​ជំរុញ​ថែម​ទៀត​កិច្ច​សហ​ប្រតិបត្តិ​​ការពាណិជ្ជកម្ម រវាងរុស្ស៊ីនិង​សហគមន៍អាស៊ាន។ រីឯកខ្លួនវិញ ឯកអគ្គរដ្ឋ​ទូតបណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ រុស្ស៊ី​សុទ្ធតែវាយតំលៃខ្ពស់ ចំពោះការ​ផ្តើមគំនិតរបស់វៀត​ណាម ព្រមទាំង​ផ្តល់មតិមានចរិតលក្ខណៈស្ថាបនា​ទៀត​ផង​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ