06/10/2015 09:35 GMT+7 Email Print Like 0

អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥


អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ (Image: VNA)

ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែតុលា ឆ្នាំ ២០១៥ ក្រុមបេសកម្មពិសេសជាន់ខ្ពស់ (HLTF) ទទួលបន្ទុកការកសាងទស្សនៈវិស័យសហគមន៍អាស៊ានក្រោយ ឆ្នាំ២០១៥ បានដំណើរការកិច្ចប្រជុំនៅទីក្រុង Kuala Lumpur របស់​ម៉ាឡេស៊ី។ នេះគឺជាកិច្ចប្រជុំចុងក្រោយរបស់ HLTF ទទួលបន្ទុកទស្សនៈវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ដោយមានការចូលរួមរបស់បណ្ដាតំណាងមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងតំណាងនៃលេខាធិការដ្ឋាន អាស៊ាន។ នៅកិច្ចប្រជុំនេះ អង្គសន្និសីទបានសម្រេចរៀបចំឯកសារសំខាន់ៗ ដូចជា៖សេក្តីថ្លែងការណ៍រួម Kuala Lumpur ស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០១៥ និងផែនការមេចំនួន ៣ របស់សហគមន៍អាស៊ាន (រួមមានសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌​និងសង្គម)។

តាមគំរោង ប្រធាន HLTF លោក Hsu King Bee បានជូនពង្រាង ឯកសារចម្រុះចុងក្រោយឡើងក្រុមការងារចំណុះក្រុមប្រឹក្សារសម្រុះសម្រួល អាស៊ាន (ACCWG) នាថ្ងៃទី ១៥ ខែតុលាខាងមុខ៕

​តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ