04/03/2015 17:03 GMT+7 Email Print Like 0

អាស៊ានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម

សន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២១ (AEM Retreat-២១) ទើបនឹងបានបិទបញ្ចប់នៅ​ទី​ក្រុង​ Kota​ Bahru ប្រទេសម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ។ឆ្លើយសម្ភាសជាមួយមជ្ឈ​ដ្ឋាន​សារ​ព័ត៏​មាន​​រដ្ឋ​មន្រ្តី​ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា នៅសន្និសីទនេះ បណ្ដា​រ​ដ្ឋ​មន្ត្រី​បានវាយតំលៃឡើងវិញនូវលទ្ធផលក្នុងការអនុវត្តកិច្ចសន្យា AEC បន្តពិភាគ្សា​អំពី​វិធាន​ការ​លុប​ចោល​ពន្ធ បង្ក​លក្ខណៈងាយស្រួល សំរាប់សកម្មភាពធ្វើអាជីវកម្ម ព្រមទាំងស​ម្ដែង​ការ​ប្ដេជ្ញាចិត្ត​សំរេច​ការ​ចរចារ​អំពី​កិច្ច​ព្រម​ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់ (RCEP) នាចុងឆ្នាំ២០១៥ តាម នោះ​ជំ​រុញ​​​កិច្ច​សហ​ប្រតិបតិ្ត​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងអាស៊ានជាមួយ ដៃគូនានាដូចជា ជប៉ុន ចិន កូរ៉េ​ខាង​​ត្បូង​ជា​ដើម​។
 
 
លោករដ្ឋមន្រ្តី Vu Huy Hoang ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀតណាម (រូបថត៖TTXVN)

 
ទាក់ទិនដល់ការដែលវៀតណាមអនុវត្តការសន្យាកសាង  AEC លោក Vu Huy  Hoang បានឲ្យដឹងថា វៀត​ណាម​​ត្រូវ​បានវាយតំលៃជាសមាជិក១ក្នុងចំណោមសមាជិក ដែលនាំមុខក្នុងការអនុវត្តការសន្យាទាំងនេះ ទទួល​​បាន​កំ​​រិតហួស៩០%។ លោក Vu Huy Hoang ក៏បានឲ្យថែមទៀតថា ការបង្កើត AEC នឹងនាំ​មក​នូវ​ភាព​ងាយ​ស្រួល និង​ឱកាសជាច្រើនសរាប់វៀតណាម ជាពិសេសគឺសហគមន៍អង្គភាពអាជីវកម្ម ក៏​ដូច​ជា​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម វិនិយោគផងដែរ៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ