10/05/2015 17:31 GMT+7 Email Print Like 0

អាស៊ានលើកទី២៦៖ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង

សន្និ​សីទជាន់​ខ្ពស់​អាស៊ានលើក​ទី២៦ (ថ្ងៃទី២៦​ដល់ថ្ងៃទី២៧ខែមេសា​ឆ្នាំ២០១៥) គឺជា​សន្និ​សីទ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ ប្រធាន​អាស៊ាន​២០១៥​នៃប្រទេស​ម៉ាឡេ​ស៊ី ដោយ​ប្រធាន​បទ “ប្រ​ជាជន​របស់​យើង​ សហគមន៍​របស់​យើង ចក្ខុវិស័យ​របស់​យើង”។ លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​តឹន​យុង បាន​ចូល​រួម​យ៉ាង​សកម្ម​និងផ្តល់​មតិ​យោបល់​សំខាន់​ជា​ច្រើន ជា​ពិសេស​គឺបញ្ហា​បង្កើន​សាមគ្គឺ​ភាព ឯក​ភាព​ផ្ទៃក្នុង ព្រោះ​គោល​ដៅ​របស់​អាស៊ាន។

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងប្រធានគណៈប្រតិភូថតរូបរួមគ្នាក្នុងពិធីបើកសន្និសីទជាន់ខ្ពស់នៃអាស៊ានលើកទី២៦។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ថ្លែង​​សុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ លោកនាយករដ្ឋមន្រ្តីមាន​មតិថា ការបង្កើត​សហគមន៍អាស៊ាន​នាចុងឆ្នាំ២០១៥ ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​នៃ​ដំណើរការ​តភ្ជាប់​អាស៊ាន ហើយ​ជា​លទ្ធ​ផល​នៃការ​ខិត​ខំប្រឹង​ប្រែង​សហ​ប្រតិ​បត្តិ​ការមិន​ឈប់​ឈរ​របស់​ប្រទេស​នានា ដែលជា​សមាជិក​ក្នុងអំឡុងជិត​៥ទស្សវត្សរ៍កន្លងហើយ បង្កើត​បាន​គ្រឹះ​ដ៏រឹង​មាំឲ្យ​ការ​អភិវឌ្ឍន៍​របស់អាស៊ាន។

លោក​នាយករដ្ឋ​មន្រ្តី​មាន​យោបល់​ថា អាស៊ាន​សម្រេចបាន​ការងារ​ភាគ​ច្រើន ចំនួន​ការ​ងារ​ដែល​បន្សល់​ទុក​នៅ​មិន​ច្រើន​ ប៉ុន្តែ​ស្មុគ​ស្មាញ់​បង្គួរ មានភាព​សមាហរ​ណកម្ម​ខ្ពស់ ក្នុងពេល​វេលាដែល​នៅសល់​តិច​តួច ហេតុ​ដូច្នោះ ប្រទេស​ដែលជា​សមាជិក ​ត្រូវលើក​កម្ពស់ស្មារតី​ភារកិច្ច រួបរួម​សមស្រប​ផល​ប្រយោជន៍​ប្រទេសជាតិ ​ជាមួយ​ផល​ប្រ​យោជន៍​រួម​នៃ​អាស៊ាន បង្កើនសាមគ្គឺភាព ឯកភាពផ្ទៃក្នុង ​ព្រោះគោល​ដៅរបស់​អាស៊ាន។

លោកនាយករដ្ឋមន្រ្តី​អះអាង​ថា វៀតណាម​ខិតខំ​ប្រឹងប្រែង​ និងសម្រេច​បានលទ្ធផល​វិជ្ជមាន ក្នុង​ការ​អនុវត្ត​ដំណើរ​ការ​កសាង​សហគមន៍ ក្នុងនោះមាន​សកម្មភាព ដែលវៀតណាមបាន​ធ្វើជាអ្នកដឹក​នាំអនុវត្ត ហើយ​ជាអ្នក​សម្រប​សម្រួល​ នូវ​បទប្បញ្ញត្តិ​ក្នុង​ប្រទេស ដើម្បីអនុវត្តល្អ​កិច្ចសន្យាក្នុង​អាស៊ាន។

លោកនាយករដ្ឋមន្រ្តី​សង្កត់​ធ្ងន់​ នូវសារសំខាន់​នៃការងារ​កសាងចក្ខុវិស័យ សហគមន៍អាស៊ាន ក្រោយ​ឆ្នាំ២០១៥ ចំពោះ​ការអភិវឌ្ឍន៍​ របស់សហគមនិង​បង្ហាញកំណត់​ទិសដៅយុទ្ធសាស្រ្ត​ ឲ្យការ​កសាង​ចក្ខុវិស័យ។

តាមនោះ ចក្ខុវិស័យត្រូវប្រតិបត្តិតាម​គោលការណ៍មូលដ្ឋាន របស់សហគម​អាស៊ាន។ បន្ត​វេន លើក​កម្ពស់​សមិទ្ធិ​ផល​ និងលទ្ធផល​អនុវត្តតាមមាគ៌ា នៃសហគមន៍អាស៊ានឆ្នាំ២០០៩-២០១៥ ធ្វើ​ឲ្យ​ការ​តភ្ជាប់​​អាស៊ាន​រីក​ចម្រើនខ្ព​ស់​ជាង ស៊ីជម្រៅជា​ង ត្រូវ​ដាក់ចេញវិធាន​ការបង្កើន​សាមគ្គីភាព ឯក​ភាពផ្ទៃក្នុង និង​លើក​កម្ពស់​តួនា​ទីស្នូលរ​បស់អាស៊ាន ជាពិសេស​គឺក្នុងការរក្សា សន្តិភាព សន្តិសុខ​និងអភិវឌ្ឍន៍​នៅតំបន់ ហើយ​ធានា​ឲ្យអាស៊ាន​លើកកម្ពស់​តួនាទីដឹកនាំ ​ក្នុងការដោះ​ស្រាយ​នូវបញ្ហា​ក្នុងតំបន់ ​និងរក្សា​ជានិច្ច​នូវតួនា​ទីឈាន​មុខ​គេក្នុង​​រចនាសម្ពន្ធតំបន់ ​កំពុងមានកំ​ណត់រូបសណ្ឋាន ឆ្ពោះទៅកាន់​ប្រជាជនហើយ​បង្កលក្ខណៈ ដើម្បី​ប្រជា​ជន​ក្លាយ​ជាម្ចាស់ការ​ នៃ​ដំណើរ​ការ​កសាង​សហគមន៍។

លោក​នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ អាស៊ានបន្តជម្រុញទំនាក់ទំនង​ការបរទេស ព្រម​ទាំង​បង្កើន​តួនាទី​ស្នូល​របស់​សហគម ជម្រុញការ​ពិភាក្សា​និងសហប្រតិបត្តិការ ដើម្បី​ទប់​ទល់​មាន​ប្រសិទ្ធភា​ព​ ពីការ​សាក​ល្បង​សេដ្ឋកិច្ច​និង​សន្តិសុខ ព្រម​ទាំងសន្តិសុខ​មិនមែន​ជាប្រពៃណី។



លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ចូលរួមសម័យប្រជុំពេញអង្គនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៦។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

សម័យប្រជុំពេញអង្គនៃសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៦។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
 

នៅសម័យប្រជុំពេញអង្គ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល​បាន​អបអរ​សាទ​រ ​នូវ​បទ​ថ្លែង​សុន្ទរក​ថារបស់​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេ​ស៊ី ដោយតួនាទី​ជាប្រធានអាស៊ានក្នុង​សម័យបើកប្រជុំ ចែករំលែកមតិ​យោបល់ បង្ហាញ​ភាព​ព្រួយ​បារម្មណ៍​ពីសកម្មភាព​ឋិតនៅ បញ្ហា​កើតឡើងកាន់​តែធំនៅសមុទ្រ​ខាងកើត ក៏ដូចជាការ​ប៉ះពាល់​រួម ទន្ទឹម​នឹង​នោះ សង្កត់ធ្ងន់​សារសំខាន់​នៃការប្រតិបត្តិតាម គោលការណ៍ស្វ័យអត់​ធ្មត់ មិន​ធ្វើឲ្យ​ស្មុគ​ស្មាញ់​បន្ថែម​នៅ​ស្ថាន​ភាព ដោះ​ស្រាយ​ជម្លោះដោយវិធាន​ការសន្តិភាព ផ្អែក​លើមូលដ្ឋាន​ច្បាប់​អន្តរជាតិ ក្នុង​នោះ​មាន​អនុសញ្ញា​សហប្រ​ជា​ជាតិ ស្តីពី​ច្បាប់សមុទ្រ​ឆ្នាំ១៩៨២​(UNCLOS) អនុវត្ត​ដោយយក​ចិត្តទុក​ដាក់ ពេញ​លេញ ប្រកាស​ពីការប្រព្រឹត្ត របស់ភាគីនានា​នៅសមុទ្រ​ខាងកើត(DOC) និង​អនុម័ត​ដើម្បី​បង្កើត​ប្រព្រឹត្ត​ឲ្យបាន​ឆាប់​រហ័ស​នៅ​សមុទ្រ​ខាង​កើត (COC)។

មុននោះ ថ្លែងការក្នុងពិធី​បើកសន្និសីទ លោកនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី  Najib Razak បាន​សង្កត់​ធ្ងន់ ក្នុង​ពេល​បន្ត​ជម្រុញ​ការទំនាក់​ទំនង​សហប្រតិបត្តិការ ជាមួយប្រទេសនានា​នៅក្រៅតំបន់ អាស៊ាន​ត្រូវ​ដោះ​ស្រាយ​នូវ​បញ្ហា​វិសមភាព​ ដោយវិធីសន្តិភាព ព្រមទាំង​ដោះស្រាយពី​ការប្រកាស អធិបតេយ្យភាពសមុទ្រត្រួតគ្នា ប៉ុន្តែ​មិន​ធ្វើ​ឲ្យមាន​ស្ថានការណ៍​កាន់​តែ តាន​តឹង។

លោកនាយក​រដ្ឋមន្រ្តី Najib បានឲ្យដឹ​ងថា ការវិវត្តន៍​ថ្មីៗនេះបាន​បង្កក្តីបារម្មណ៍ ពីសមុទ្រខាងកើត និង​ដោយ​ភាពសំខាន់​នៃខ្សែ​ផ្លូវ​សមុទ្រ ចំពោះពាណិជ្ជកម្ម​អន្តរជាតិ ប្រការ​សំខាន់​គឺភាព​វិវត្តន៍​ ដែល​កើត​ឡើង​នៅ​សមុទ្រ​ខាង​កើត​ នឹងទាក់ទាញ​ការចាប់អារម្មណ៍។ អាស៊ានត្រូវ​សកម្ម ម្ចាស់​ការ​ដោះស្រាយ​នូវ​ការវិវត្តន៍​ទាំង​នេះដោ​យស្មារតី​កសាង។

លោកនាយក​រដ្ឋមន្រ្តី Najib បានសង្កត់​ធ្ងន់ការ​គោរពច្បាប់​អន្តរជាតិ ក្នុង​នោះ​មាន​អនុសញ្ញា​សហ​ប្រជា​ជាតិ​ពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២(UNCLOS) ត្រូវជា​មូលដ្ឋាន​នៃបទ​បញ្ញត្តិ​ពីការ​ចូលរួម​រាំងស្កាត់ ​និង​សកម្មភាព​នៅ​លើស​មុទ្រ​ខាងកើត។

ជាប្រធានអាស៊ាន ម៉ាឡេស៊ី​សង្ឃឹមអាស៊ាន​នឹងសម្រេច​បានការវិវត្តន៍​ ក្នុងការខិតខំ​ប្រឹងប្រែង​ឆាប់សម្រេច​បានគោលការណ៍​​ ដើម្បីបង្កើតប្រព្រឹត្ត​ឲ្យបានឆាប់​រហ័ស​នៅសមុទ្រ​ខាងកើត​ (COC)៕

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹងយុង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Tun Abdul Razak។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកប្រធានាធិបតី ហ្វ៊ីលីពីន Benigno Aquino។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកនាយករដ្ឋមន្រ្តីថៃ Prayuth Chan-ocha។ រូបថត៖ ឌឺកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ