15/01/2018 09:28 GMT+7 Email Print Like 0

អាស៊ានលើកកំពស់គោលការណ៍សមាគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌលក្នុងដោះស្រាយបញ្ហាតំបន់

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីបានប្រព្រឹត្តទៅសន្និសីទចង្អៀតមន្ត្រីជាន់ខ្ពស់ អាស៊ាន​(អាស៊ាន​ SOM)។


 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung

នៅក្នុងសន្និសីទ ប្រទេសទាំងឡាយបានឯកភាពថា អាស៊ានគប្បីបន្តរក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌល​ កសាងសណ្តាប់ធ្នាប់សង្គម ធានាសន្តិភាពនិងសន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយរាល់ការសាកល្បងដូចជា ភេរវកម្ម គ្រោះ ធម្មជាតិនិងបម្រែបម្រួលអាកាសធាតុជាដើម។

សន្និសីទក៏បានពិភាក្សាលើការងារត្រៀមរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់ រំលឹកខួបលើកទី២៥នៃទិវាបង្កើតទំ​នាក់​ទំនងសន្ទនាអាស៊ាន -ឥណ្ឌា គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤និង២៥មករា ឆ្នាំ២០១៨ នៅទីក្រុង New Delhi និងសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន -អូស្ត្រាលី ដែលប្រព្រឹត្តទៅនាថ្ងៃទី១៧និង១៨នៅទីក្រុង Sydney ក៏ដូចជាត្រៀមរៀបចំពិធីរំលឹកខួបលើកទី ១៥ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន និងឆ្នាំច្នៃប្រឌិតអាស៊ាន-ចិន២០១៨។ ប្រទេសទាំងអស់ក៏បានពិភាក្សាអំពីការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងដំណើរការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ សមុទ្រខាងកើត (COC) ផងដែរ។

ស្តីពីស្ថានភាពអន្តរជាតិនិងតំបន់ ប្រទេសទាំងអស់បានឯកភាពថា អាស៊ានរក្សាសាមគ្គីភាពនិងភាពសម្រុះ​សម្រួល​ បង្កើននិងពង្រឹងថែមទៀត រាល់យន្តការនិងវេទិកា ដែលមានស្រាប់សំដៅបន្តការតភ្ជាប់ប្រទេសទាំងឡាយ ចូលរួមជំនួបសន្ទនានិងរួម ចំណែកកសាងសន្តិភាព សន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានស្នើឲ្យអាស៊ាន បន្តលើកកំពស់នូវគោលការណ៍សារវ័ន្ន។ ឈរលើមូលដ្ឋាននោះ រក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌល ពង្រីកនូវតួនាទីម្ចាស់ការ ក្នុងការដោះស្រាយរាល់បញ្ហាក្នុងតំបន់ ក៏ដូចជាលើកកំពស់លទ្ធភាពដោះស្រាយចំពោះការសាកល្បងដែលបានដាក់ចេញ។ ស្តីពីស្ថានភាពអន្តរជាតិនិងតំបន់ លោក Nguyen Quoc Dung បានស្នើឲ្យអាស៊ាន បន្តរក្សាការពិគ្រោះយោបល់ ពង្រឹងនិងពង្រីកនូវតួនាទីនិងតម្លៃរបស់យន្តការនានា និងវេទិកាតំបន់ដឹកនាំដោយអាស៊ាន។ ក្នុងឱកាស នេះ លោក Nguyen Quoc Dung បានជូនដំណឹងថា វៀតណាមនឹងទទួលរៀបចំកិច្ចប្រជុំលើកទី ២៣ នៃក្រុមកិច្ចការរួមអាស៊ាន-ចិន ស្តីពីការប្រតិបត្តិ DOC នាថ្ងៃទី១និងទី ៣ ខែកុម្ភៈខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ