12/06/2015 10:59 GMT+7 Email Print Like 0

អាស៊ានមានយន្តការត្រឹមត្រូវដើម្បីដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើត


ប្រធានលេខាធិការដ្ឋានប្រទេសអាស៊ាន-ម៉ាឡេស៊ី Muhammad Shahrul Ikram Yaakob (sabahkini.com)

 
ប្រធានលេខាធិការដ្ឋានប្រទេសអាស៊ាន-ម៉ាឡេស៊ី Muhammad Shahrul Ikram Yaakob នាថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា សមាគមបណ្ដាប្រទេស​អាស៊ី-អាគ្នេយ៍​(​អាស៊ាន) ជឿជាក់ថា មានយន្តការដ៏ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​ជំលោះនៅ​សមុទ្រ​ខាងកើត។​ថ្លែងមតិបន្ទាប់ពីសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM ASEAN)​ និង​បណ្ដា​សន្និសីទទាក់ទិន លោក​ Ikram Yaakob បាន​ប្រកាស​ថាភាគីទាក់ទិនទាំងអស់ ក្នុង​នោះ​មាន​ចិនផងបានសន្យាស្វែងរក​ដំណោះស្រាយ​ព្រមព្រៀងចំពោះបញ្ហា​សមុទ្រ​​ខាងកើត។ មន្ត្រីរូបនេះបាន​ថ្លែង​​ថា ការលោតផ្លោះសំខាន់នៃការពិភាគ្សាគឺអាស៊ាន​និង​ចិននឹងបន្តធ្វើការក្នុងស្មារតីស្ថាបនានិងរួមគ្នា​ដោះ​ស្រាយ​បញ្ហាមួយចំនួនដែលទាក់​ទិនដល់សមុទ្រខាងកើត។ នាថ្ងៃដដែលនៅកិច្ចប្រជុំរដ្ឋសភាម៉ាឡេស៊ី រដ្ឋ​មន្ត្រី​​ការពារជាតិនៃប្រទេស​នេះ​លោក Hishammuddin Hussein បានចាត់ទុកថា ដំណោះស្រាយយោធា​មិន​មែន​​​ជា​វិធានការ​សមស្របក្នុងការដោះស្រាយសំណូមពរការខ្វែងគំនិតនៅ​សមុទ្រខាងកើតឡើយ។ លោក​ក៏​ចាត់​​ទុកថា​បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវ​តែបង្កើត​ការយល់ដឹងដ៏ធំធេង​ជាងនិងឯកភាពក្នុងការទប់​ទល់​​នឹង​ការសាកល្បង​សំខាន់ ដែលទាក់ទិនដល់បណ្ដា​មហាអំណាច៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ