31/01/2018 10:29 GMT+7 Email Print Like 0

អាស៊ានផ្តល់អាទិភាពកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍


អាស៊ានផ្តល់អាទិភាពកាត់បន្ថយភាពក្រីក្រ និងបង្រួញគម្លាតអភិវឌ្ឍន៍ 

សម័យប្រជុំប្រចាំលើកទី ៥៦ របស់គណកម្មាធិ​ការអភិវឌ្ឍន៍​សង្គមកិច្ច (CSocD) ចំណុះក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម​កិច្ច​អង្គការសហ​ប្រជាជាតិ (ECOSOC) បានប្រារព្ធឡើងនាថ្ងៃទី ២៩​ ខែមករា ​នៅ ញូវ​យ៉ក ប្រទេស​អាមេរិក​។ 
 
ដោយប្រធាន​បទ កាត់បន្ថយភាពក្រីក្រ ដើ​ម្បីគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់មនុស្ស​គ្រប់​រូប។ សម័យប្រជុំនេះ​ បានផ្ដោតសំ​ខាន់លើការពិភាក្សា ចែករំលែកបទ​ពិសោធន៍​របស់​ប្រទេស​នីមួយៗ​លើវិស័យ​កាត់បន្ថយ​ភាព​ក្រីក្រ និងវាយតម្លៃអពីកា​រអនុវត្ត លើផែន​ការ កម្មវិធីសកម្មភាពរបស់អ​ង្គការ​សហប្រជាជាតិ ស្ដីពីជន​ពិការ​ ជនចាស់ជរា​ យុវជន និងគ្រួសា​រ។
 
ថ្លែងមតិតំណាងឲ្យសហគមន៍ប្រ​ជាជាតិអាស៊ីអាគ្នេយ៍ ​(អាស៊ាន) ឯកអគ្គរដ្ឋទូ​ត ​លោកស្រី Nguyen Nguyet Nga ប្រធាន​គណប្រតិភូ​អចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គ​ការសហប្រជាជាតិបាន​សង្កត់​ធ្ងន់​ថា អាស៊ានសន្យា​អនុវត្ត​រ​បៀបវារៈ ឆ្នាំ ២០៣០ ស្ដី​ពីការអភិវឌ្ឍន៍ដោយចីរភាព ហើយអះអាងថាការកាត់បន្ថយភា​ពក្រីក្រ និង​បង្រួញ​គម្លាត​អភិវឌ្ឍន៍​ជាអាទិភាព​ជួរមុខ​របស់អាស៊ាន​ជានិច្ច។
 
តាមលោកស្រី Ngu​yen Nguyet Nga ថា នាពេលកន្លងទៅ អាស៊ាន​ទទួលបាន​សមិទ្ធផល​ដ៏ធំធេង​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ ជាពិសេស ចំនួនអ្នកក្រី​ក្រ ពី ១៣៨ លាននាក់ ក្នុ​ងឆ្នាំ ២០០០ បានថយ​ចុះត្រឹម​តែ ​៤៤ លានអ្នក​ក្នុង​ឆ្នាំ​២០១៥៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ