10/01/2017 09:51 GMT+7 Email Print Like 0

អាស៊ានផ្តល់អទិភាពជំរុញដំណើរការកសាង COC លើសមុទ្រខាងកើត


អាស៊ានផ្តល់អទិភាពជំរុញដំណើរការកសាង COC លើសមុទ្រខាងកើត (VNA)

អគ្គលេខាធិការ​អាស៊ាន លោក Le Luong Minh ទើបនឹងជូនដំណឹងថា៖ អាស៊ានត្រៀមខ្លួនជាស្រេចជំរុញខ្លាំងថែមទៀតដំណើរសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត (COC) ដែលមានចរិតលក្ខណៈ ចាប់បង្ខំខាងគត្តិយុត្តិជាមួយចិន។ ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទី ភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នាថ្ងៃទី​ ៨ ខែមករា ឆ្នាំ២០១៧ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសង្កត់ធ្ងន់​ថា​៖​

ប្រទេសជាសមាជិកអាស៊ានទាំង ១០ ស្វាគមន៍ការផ្តើមគំនិតពោលខាងលើរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ស្តីពីការជំរុញខ្លាំងការពិគ្រោះយោបល់អំពី COC ក្នុងនោះមានការអភិវឌ្ឍន៍ ក្របខ័ណ្ឌមួយសំរាប់ COC មុនពាក់កណ្ដាលឆ្នាំ ២០១៧។ លោក Le Luong Minh បានអះអាងថា៖ អាស៊ាននិងចិនបានឯកភាពបង្កើនបណ្ដាការពិគ្រោះយោ បល់ស្តីពី COC​ សំដៅឆ្លើយតបតាមកាលកំណត់ ហើយអាស៊ានត្រៀមខ្លួនជាស្រេចពន្លឿនយ៉ាងខ្លាំងក្លាថែមទៀតដំណើរបង្កើត COC​​ តាមរយៈការដាក់ជូនខ្លឹមសារលំអិតនៃក្រុមប្រតិបត្តិនេះផងដែរ។

លោក Le Luong Minh បានសង្កត់ធ្ងន់ទៀតថា៖ ដោយមិនអើពើដល់ការដែលប្រទេសជាសមាជិកមួយចំនួនក្នុងអាស៊ាននៅមានការខ្វែងគំនិតក្នុងបញ្ហានៅសមុទ្រខាងកើតក្តី ប៉ុន្តែអាស៊ាននឹងប្រតិបត្តិតាមការកំណត់ពិគ្រោះយោបល់និងស្រុះចិត្តគំនិតដោយឈរលើយន្តការដែលបានដាក់ចេញរបស់អាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ