03/03/2015 11:12 GMT+7 Email Print Like 0

អាស៊ានបង្កើនសិទ្ធិសំរាប់នារីនិងកុមារ


អាស៊ានបង្កើនសិទ្ធិសំរាប់នារីនិងកុមារ (Image: VNA)


 
មហាសន្និបាតលើកទី ១០ នៃគណៈកម្មាធិការអាស៊ានទទួលបន្ទុក សិទ្ធិសំរាប់នារីនិងកុមារ (ACWC) ត្រូវបានរៀប​ចំឡើង​ចាប់​ពី​ថ្ងៃទី ២៥ ដល់ទី ២៧ ខែកុម្ភៈ ឆ្នាំ២១៥  នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ នៅ​មហា​​សន្និបាត​លើកនេះ គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និង​បណ្ដា​​ស្ថាប័នទាក់ទិននានារបស់អាស៊ានបានពិភាក្សាអំពីវិធានការជួយឧបត្ថម្ភជនរងគ្រោះនៃការជួញដូរ​នា​រី​សំ​ដៅកែលំអរនិងបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបណ្ដារឿងហេតុនៃ​បណ្ដាស្ថាប័ននីតិប្រតិបត្តិភ្នា​ក់​ងារ​សង្គមកិច្ចនិងកម្មាភិបាលសុខាភិបាល។ ACWC កំពុងលាតត្រដាងផែនការធ្វើសកម្មភាពអនវុត្ត​កិច្ច​ព្រម​ព្រៀង​ស្តីអំពីការលុប ចោលអំពើងហឹង្សារចំពោះនារី (EVAW) និងកុមារ (EVAC)។ ឯកសារចំនួន ២ នោះ ត្រូវ​បានអនុម័តនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៣ ក្នុងឆ្នាំ ២០១៤។ មហាសន្និបាតលើកទី ១១ នៃ  ACWC នឹងប្រព្រឹត្តទៅនាខែ តុលា ឆ្នាំ ២០១៥ នៅហ្វីលីពីន ៕ 
 
តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ