17/03/2018 10:52 GMT+7 Email Print Like 0

អាស៊ានបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព


 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ (រូបថត៖ vietnam+)

វាយតំលៃអំពីល្បឿនអនុវត្តន៍​ផែន​ការមេតភ្ជាប់អាស៊ាន ​(MPAC) ដល់ឆ្នាំ២០២៥​ សមាជិក​ ACCC បានឯកភាពថា​ គួរតែកសា​ងផែនការ រយៈពេលខ្លីសំរា​ប់ឆ្នាំ​នីមួយៗ និង​រយៈពេល​យូរអង្វែង​សំរាប់​ដំណាក់​កាល​៣​ឆ្នាំ ម្ដង ក្នុងការអនុ​វត្ត MPAC ២០២៥​។ 
 
ចាប់ពីថ្ងៃទី១៤​ដល់ទី១៥ ខែមីនា ឆ្នាំ​​២០១៨​ នៅរដ្ឋធានីហ្សាកាតារបស់​ឥណ្ឌូនេស៊ី ​បាន ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​របស់​គណៈកម្មកា​រសម្របសម្រួលការត​ភ្ជាប់អាស៊ាន (​ACCC)​ កិច្ច​ប្រជុំរ​វាង​បណ្ដា​តំណាង​នៃប្រទេស​នានា ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ចីរភាព (LIB-SI) និងកិច្ចប្រជុំពិគ្រោះ​យោបល់រវាង​ ACCC និង LIB​-SI​។ ឯកអគ្គ​រដ្ឋ​ទូត​ លោក Nguyen Hoanh Nam ប្រធានក្រុមបេសកកម្មវៀ​តណាមប្រចាំអាស៊ាន ​តំណាង​វៀតណាម​ប្រចាំ ACCC ​បានដឹកនាំគណៈប្រតិភូ​វៀតណាមចូ​លរួម​បណ្ដា ព្រឹត្តិការណ៍ខាង​លើ។​
 
វាយតំលៃអំពីល្បឿន​អនុវត្តន៍ផែនការមេត​ភ្ជាប់​អាស៊ាន (MPAC) ដល់ឆ្នាំ២០២៥ សមាជិ​ក A​CCC បានឯកភាព​ថា គួរ​តែកសាងផែនការ រយៈពេលខ្លី​សំរាប់​ឆ្នាំនីមួយ​ៗ និង​រយៈពេល​យូរអង្វែង​សំរាប់​ដំណាក់​កាល៣​ឆ្នាំ ​ម្ដង ក្នុងការអនុវត្ត MPAC ២០២៥។ នាពេលខាងមុ​ខ ប្រទេសសមាជិកទាំ​ង​អស់ ត្រូវជំរុញ​ការអនុវត្ត​បណ្ដាគម្រោងកា​រណ៍ ក្នុងក្របខ័ណ្ឌការផ្ដួចផ្ដើមគំនិត​ច្នៃប្រឌិតចំ​នួន១៥ នៃផែន​ការមេ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ