01/03/2017 10:18 GMT+7 Email Print Like 0

អាស៊ានបង្កើនការតភ្ជាប់ក្នុងប្លុកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា


អាស៊ានបង្កើនការតភ្ជាប់ក្នុងប្លុកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា (VNA)

នាសៀលថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីបានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំដោយប្រធានបទ «បង្កើនការតភ្ជាប់ក្នុងប្លុក ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា»។ ប្រធានប្តូរវែនគណៈកម្មាធិការអាស៊ានប្រចាំនៅ Rome (ACR) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក  Cao Chinh Thien បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ អង្គសន្និសីទបានអនុម័តលើរបៀបវារៈនិងសកម្មភាពសំខាន់ៗក្នុងពេលដែលវៀតណាមធ្វើជាប្រធានប្តូរវែនរបស់ ACR ក៏ដូចជា សកម្មភាពរំលឹកខួបលើកទី ៥០ ទិវាបង្កើតអាស៊ាន។ ចូល
រួមកិច្ចប្រជុំលើកនេះ លោក Pier Fardinando Casini ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអ៊ីតាលីបានអះអាងថា៖ អ៊ីតាលីមានគោលបំណងអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងជាមួយអាស៊ាន គាំទ្រអាស៊ានកសាង សហគមន៍​  អាស៊ានប្រកបដោយជោគជ័យក៏ដូចជាតួនាទីស្នូលរបស់អាស៊ានចំពោះបញ្ហាក្នុងតំបន់ផងដែរ៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ