09/09/2015 09:20 GMT+7 Email Print Like 0

អាស៊ានបង្កើនការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពីបញ្ហាអន្តោប្រវេសន៍


អាស៊ានបង្កើនការចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពីបញ្ហាអន្តោប្រវេសន៍ (VOV)



នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបណ្ដាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍របស់ប្រទេសសមាជិកអាស៊ាន​បានចាប់ផ្ដើមប្រជុំសំដៅពិភាគ្សារបៀបចែករំលែកព័ត៌មាននិងសហប្រតិបត្តិការអំពី​បញ្ហាអន្តោប្រវេសន៍ក្នុងដំបន់។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Thanh Dung ប្រធាននាយកដ្ឋានគ្រប់គ្រងឆ្លងដែនក្រសួងនគរបាល។ ថ្លែងមតិបើកសន្និសីទដែលនឹងអូសបន្លាយដល់ថ្ងៃទី១០កញ្ញានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃកម្ពុជាលោកសខេងបានចាត់ទុកថា ការចែករំលែកព័ត៌មានជាឧបករណ៍​សក្តិសិដ្ឋជួយបណ្ដាប្រទេសក្នុងដំបន់ទប់ទល់នឹងបញ្ហាអន្តោប្រវេសន៍​ខុសច្បាប់។

“ឆ្នាំ២០១៥ជាឆ្នាំងាយស្រួលសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បណ្ដាប្រទេសជា​សមាជិកអាស៊ាន។ រួមជាមួយគ្នានោះ ស្ថានភាពអន្តោប្រវេសន៍ខុសច្បាប់ក្នុងដំបន់​បាន​កើន​ឡើងយ៉ាងខ្លាំង​ដាក់ចេញការសាកល្បងសំរាប់ប្រទេសជាសមាជិកក្នុងប្លុក។​ យើង​ខ្ញុំអំពាវនាវប្រទេសជាសមាជិកអាស៊ានបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីមានដំណោះស្រាយទាន់ពេលវេលានិងដោះស្រាយយ៉ាងលឿនបទល្មើសដែលអាចកើត​មានឡើងនៅ​ដំបន់៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ