05/08/2015 09:51 GMT+7 Email Print Like 0

អាស៊ាននឹងពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត


រូបថតៈ EPA

ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅសន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេស​​អាស៊ានលើកទី៤៨ ដែលបានប្រារព្វឡើងនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមលោក Le Hoai Trung បានឲ្យដឹងថា មានបញ្ហាជាច្រើនទាក់ទិនដល់ដំណើរការអភិវឌ្ឍន៍របស់អាស៊ានដោយទស្សនវិស័យក្រោយពីបង្កើតសហគមន៍រួមនាចុងឆ្នាំនេះ តួនាទីរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់កំពុងបានចាប់បដិសន្ធិក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូនានា បានយកមកពិភាគ្សានៅបណ្តាសន្និសីទ។ តាមលោក Le Hoai Trung ថា នៅថ្ងៃធ្វើការទី៤សីហានេះបានផ្តោតសំខាន់ទៅលើតួនាទីរបស់អាស៊ានក្នុងតំបន់និងអន្តរជាតិ។ចំពោះបញ្ហាសន្តិសុខរបស់អាស៊ាន ជាពិសេសបញ្ហាសមុទ្រខាងកើត លោក Le Hoai Trung បានអះអាងថា៖        “ខ្ញុំគិតថា ប្រទេសទាំងអស់សុទ្ធតែទទួលស្គាល់ថា សន្តិភាព សន្តិសុខជា លក្ខខ័ណ្ឌសម្រេច​កំណត់សម្រាប់ការអភិវឌ្ឍន៍និងរាល់ការខំប្រឹងប្រែងលើវិស័យដទៃក៏ដូចជាបញ្ហាសហប្រតិបត្តិការ។ ហើយពិតមែនជាបញ្ហាសន្តិសុខតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនឹងជាការយកចិត្តទុកដាក់របស់បណ្តាប្រទេសអាស៊ានក៏ដូចជាដៃគូរបស់អាស៊ាននិងតំបន់នានាផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ