29/09/2021 11:48 GMT+7 Email Print Like 0

អាស៊ាននឹងដាក់ឲ្យប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបនឹងករណីសុខភាពបន្ទាន់និងជម្ងឺទើបលេចេញក្នុងពេលឆាប់ៗ

នៅថ្ងៃទី២៧ ខែកញ្ញា បានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូលើកទី៧ ក្រុម ការងារអន្តរផ្នែកចំណុះក្រុមប្រឹក្សាសម្របសម្រួលអាស៊ានអំពីការឆ្លើយតបនឹងករណីសុខាភិបាលសាធារណៈបន្ទាន់ (ACCWG-PHE)។

មន្ត្រីអាស៊ានចូលរួមកិច្ចប្រជុំ។



នៅទីនេះ ប្រទេសអាស៊ានទាំងអស់ បានឯកភាពគ្នាពន្លឿនការដាក់ឲ្យប្រតិបត្តិការ មជ្ឈមណ្ឌលអាស៊ានឆ្លើយតបនឹងករណី សុខភាពបន្ទាន់និងជម្ងឺឆ្លងទើបលេចចេញ (ACPHEED) ក្នុងពេលឆាប់ៗ ហើយលើក អនុសាសន៍ដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអំពីច្រករបៀងធ្វើដំណើរ (ATCAF) ព្រមទាំងបន្តផ្លាស់ប្ដូរមតិអំពីលទ្ធភាពអនុវត្ត ប្រើប្រាស់វិញ្ញាបនប័ត្រអេឡិចត្រូនិនៃការចាក់វ៉ាក់សាំងដើម្បីអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងនេះផងដែរ។

តំណាងវៀតណាម អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានស្នើ ឲ្យអាស៊ានចាំបាច់ត្រូវពន្លឿនដំណើរការទិញវ៉ាក់សាំងសម្រាប់ប្រទេសសមាជិក ហើយ លើកទឹកចិត្តបណ្ដាប្រទេសពិចារណាចែករំលែកវ៉ាក់សាំងជាមួយគ្នាដោយស្ម័គ្រចិត្ត ដើម្បីជួយឧបត្ថម្ភប្រទេសណាដែលមានតម្រូវការឬជួបការលំបាកក្នុងការទិញវ៉ាក់សាំង។ ក្រៅពីនោះ ប្រទេសអាស៊ាននានា គួរតែបន្តរួមវិភាគទាននិងកៀងគរប្រភពធនធាន ឧបត្ថម្ភបន្ថែមសម្រាប់មូលនិធិអាស៊ានឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងឃ្លាំង ស្ដុកបម្រុងសម្ភារៈបរិក្ខារពេទ្យរបស់អាស៊ានផងដែរ។ វៀតណាមកំពុងប្រញាប់ ប្រញាល់បង្ហើយនីតិវិធីផ្ទៃក្នុង ដើម្បីប្រកាសបញ្ជីការរួមវិភាគទានសម្រាប់ឃ្លាំងស្ដុក បម្រុងសម្ភារៈបរិក្ខារពេទ្យអាស៊ាន ហើយសហការយ៉ាងសកម្មជាមួយប្រទេសអាស៊ាន ដទៃសំដៅដាក់ឲ្យមជ្ឈមណ្ឌល ACPHEED ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចីរភាព ព្រមទាំងស្នើឲ្យអាស៊ានបន្តផ្ដោតកិច្ចខិតខំប្រឹងប្រែងទៅលើភារកិច្ចស្នូលទាំង២ គឺជំរុញការស្ដារសេដ្ឋកិច្ច និងបន្ធូរបន្ថយឥទ្ធិពលជាអវិជ្ជមានដោយជម្ងឹរាតត្បាតទៅលើ ប្រជាជនក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ