04/04/2018 08:18 GMT+7 Email Print Like 0

អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត

ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី៣ មេសា នៅប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តទៅ កិច្ចសន្ទនាអាស៊ាន - អាមេរិកលើកទី ៣១។

អាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត

ក្នុងកិច្ចសន្ទនានេះអាស៊ាននិងអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងចែករំលែកលើការវាយតំលៃយ៉ាងសកម្មអំពីការអភិវឌ្ឍ និងលទ្ធផល ដែលសម្រេចបានក្នុងទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៍-សង្គម ដោយឈរលើមូលដ្ឋាននៃការអនុវត្តផែនការធ្វើ សកម្មភាពក្នុង ដំណាក់កាលឆ្នាំ ២០១៦ - ២០២០។

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីទី លោកស្រី Susan Thornton បានអះអាងអំពីសារៈសំខាន់របស់អាស៊ានក្នុងគោលនយោបាយអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គាំទ្រចំពោះសាមគ្គីភាព ឯកភាព និងតួនាទីជាស្នូលរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ ផងដែរ។ អាមេរិកនឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការជាមួយអាស៊ានក្នុងការទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខក្រៅប្រពៃណីដូចជា សន្តិសុខដែន សមុទ្រ សន្តិសុខអ៊ីនធឺណែត និងភេរវកម្មនិយមជាដើម។ សហរដ្ឋអាមេរិកក៏បានស្វាគមន៍ការដែលអាស៊ាននិងចិន ធ្វើការចរចារគ្នាយ៉ាងជាក់លាក់ថែមទៀតស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដោយឈរលើមូលដ្ឋាន​នៃគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)​។

ថ្លែងមតិក្នុងកិច្ចសន្ទនានេះអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បាន អះអាងសារជាថ្មីស្តីអំពីគោលជំហរ និងគោលការណ៍អាស៊ានលើសមុទ្រខាងកើតដោយលើកឡើងច្បាស់ពី កាលានុវត្តភាព​ និងបញ្ហាប្រឈមដែលអាស៊ាន អាមេរិក និងដៃគូដទៃរបស់អាស៊ានត្រូវការរួមសហការ ដើម្បីដោះស្រាយ ជាមួយគ្នា ដូចជា សកម្មភាព ចោរសមុទ្រ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ធ្វើនេសាទខុសច្បាប់ បរិស្ថាន សមុទ្រ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ