07/01/2016 09:17 GMT+7 Email Print Like 0

អាស៊ាននិងវៀតណាមជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់អ៊ុយក្រែន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​(អាស៊ាន) កំពុងក្លាយទៅជាអាទិភាព នៃកិច្ចការបរទេសរបស់អ៊ុយក្រែន នាបច្ចុប្បន្ន ក្នុង​នោះ ទំនាក់ទំនង ជាមួយប្រទេស សឹង្ហបុរីនិងវៀតណាម កំពុងដើរតួនាទីសំខាន់។ នេះជាការ​វាយ តម្លៃ​របស់​អ្នក​ស្រាវ​ជ្រាវ E. Barshevskiy នៃសកលវិទ្យាល័យជាតិនៅ​សមុទ្រ​ខាងកើត។ តាមលោករូប​នេះថា ក្នុង​ទំនាក់​ទំនង​ជាមួយ​អាស៊ាន វៀត​ណាមស្ថិត​ក្នុងក្រុមប្រទេសនាំចេញ​ទៅកាន់អ៊ុយក្រែន មុខទំនិញប្រើប្រាស់ និង​នាំចូល គ្រឿង​សំភារៈ​ឧស្សាហកម្ម​និង​យោធា។ ក្រៅពីវៀតណាម ក្រុមប្រទេសនេះ នៅមានឡាវ កម្ពុជានិងម៉ីយ៉ាន់ម៉ា ដែល​ក្នុងនោះ​វៀត​ណាម​ជាការយក​ចិត្តទុក ដាក់ជាពិសេសរបស់អ៊ុយក្រែន។នាពេលខាង​មុខ ភាគីអ៊ុយក្រែនមាន​បំណង ជម្រុញ​ទំនាក់ទំនង​ទ្វេភាគី ជាមួយវៀតណាមលើគ្រប់​វិស័យដូចជា ឧស្សាហកម្ម សហប្រតិបត្តិ​ការ​រុក​រក​ផល​រ៉ែជា​ដើម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ