26/08/2015 09:43 GMT+7 Email Print Like 0

អាស៊ាននិង EU សហ​ប្រតិ​បត្តិ​ការ​លើក​កំពស់​គុណភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​ក្នុង​តំបន់


អាស៊ាននិង EU សហប្រតិបត្តិការលើកកំពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងតំបន់

នាថ្ងៃទី២៤និងទី២៥ខែ​សីហាឆ្នាំ២០១៥ លេខាធិការ​ដ្ឋាន​អាស៊ាន បាន​រៀប​ចំជំនួប​សន្ទនា​គោល​នយោ​បាយ​អាស៊ាន​-EU ស្ដីពី​ការអប់​រំថ្នាក់​ឧត្តម​សិក្សានៅ​ក្នុងតំបន់​អាស៊ាន។ អគ្គ​លេខាធិការ​រង​អាស៊ាន Alicia Dela Rosa បាន​អោយ​ដឹង​ថា៖ តាម​រយៈ​វេទិកា​នេះ អាស៊ានិង​ EU នឹង​ជំរុញកិច្ច​សហប្រតិបត្តិ​ការអប់រំ​ថ្នាក់​ឧត្តម​សិក្សា នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើអាជីវកម្ម​សក្ដានុភាព នាំ​មកនូវ​ផលប្រយោជ​ន៍ជាក់​ស្ដែង​សំរាប់​និស្សិត បណ្ដា​អង្គការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ក៏ដូច​ជាអ្នកជំនាញ​ការនានា​ក្នុង​តំបន់​អាស៊ាន។ ខ្លឹម​សារ​ស្នូល​នៃជំនួប​សន្ទនា​នេះគឺ​ឆ្ពោះទៅ​ការ​ទទួល​ស្គាល់​សញ្ញាប័ត្រ​នៃមហាវិទ្យាល័យ​នៅ​ប្រទេស​ជាសមាជិកអាស៊ាន​ទាំង​ឡាយ និង​បង្កើន​សមត្ថភាព​នៃ​មហា​វិទ្យាល័យ​ផ្សេងៗ នៅ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ទន្ទឹម​នឹង​នោះ​អាស៊ាន​និង EU ក៏មាន​គោល​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងអនាគត ដើម្បី​​ជួយ​ឧបត្ថម្ភ​ការ​អភិវឌ្ឍន៍​​ប្រភព​ធន​ធាន​មនុស្ស ពិសេស ក្នុងការ​អប់រំថ្នាក់​ឧត្តមសិក្សា​ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និង​រវាងអាស៊ាន​និង EU៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ