08/05/2015 15:12 GMT+7 Email Print Like 0

អាស៊ាននិង EU បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខលើសមុទ្រ



ទិដ្ឋភាពនៃជំនួបសន្ទនាអាស៊ាននិង EU (រូបថតៈ TTXVN)
ពីថ្ងៃទី៤ដល់ថ្ងៃទី៦ឧសភា២០១៥ ក្រសួងការបរទេស ម៉ាឡេស៊ី បានរួមសហការជាមួយ​ស្ថាប័ន​សកម្មភាព​កិច្ចការ​បរទេសអឺរ៉ុបរៀបចំជំនួបសន្ទនាជាន់ខ្ពស់រវាងសមាគមន៍បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)និង​សហភាព​អឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការលើកសមុទ្រលើកទី២ ដែលបានប្រព្រឹត្តទៅនៅក្រុង Kuala Lumpur​ (ម៉ាឡេស៊ី) ។ គោលដៅក្នុងជំនួបនេះគឺផ្តោតទៅលើការ បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការរវាង អាស៊ានជាមួយ EU លើវិស័យពោល ខាងលើ។  ក្រោមប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​អន្តរផ្នែក សំដៅបង្កើនសន្តិសុខលើសមុទ្រ” សន្និសីទនេះ បានទាក់ទាញការចូលរួម របស់ដំណងជាង ១០០នាក់​ដែលជាអ្នកប្រាជ្ញ អ្ន​កកាទូត និងជំនាញការមកពីបណ្តា ប្រទេសអាស៊ាន  និងប្រទេសជាសមាជិក EU។ គណៈប្រតិភូវៀតណាមដឹកនាំ ដោយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong។

ក្នុងជំនួបនេះ តំណាងនានាបានប្រមូលផ្តុំពិភាគ្សាលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ ទាក់ទិន​ដល់​ការ​បង្ការ​និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កសាង យន្តការសហប្រតិបត្តិការលើសមុទ្រផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ