06/05/2015 10:39 GMT+7 Email Print Like 0

អាស៊ាននិងរុស្ស៊ីឯកភាពបង្កើនការផ្លាស់ប្ដូរវប្បធម៌ក្នុងឆ្នាំ២០១៦


កិច្ចប្រជុំ១របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីនៅប្រទេសម៉ីយ៉ាន់ម៉ានាឆ្នាំ២០១៤ (រូបថត៖economictimes.indiatimes.com)

 
សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី បានឯក ភាពជ្រើសរើសឆ្នាំ២០១៦ជាឆ្នាំ”វប្បធ​ម៌​រុស្ស៊ី​​នៅអាស៊ាន”​និង”វប្បធម៌អាស៊ាននៅរុស្ស៊ី”។កិច្ចព្រមព្រៀងនេះទទួលបាននៅសន្និសីទលើកទី១៣របស់​គណៈ​​កម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-រុស្ស៊ី (ARJCC) ដែលបានប្រព្រឹត្តទៅនាសប្ដាហ៍កន្លង​ទៅនៅ​ទី​ក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។នៅទីនេះ អាស៊ាននិងរុស្ស៊ីបានត្រួតពិនិត្យការ អនុវត្តកម្មវិធីធ្វើ​សកម្មភាព​​លើ​គ្រប់​វិស័យ (CPA) សំដៅជំរុញកិច្ចសហប្រតិបតិ្តការក្នុង ដំណាក់កាលឆ្នាំ២០០៥-ឆ្នាំ២០១៥ ដែលនឹងអស់សុពលភាពនាចុងឆ្នាំនេះ ដើម្បីឆ្ពោះទៅ ការសុក្រិតឯកសារអាស៊ាន-រុស្ស៊ីថ្មី១ សំដៅបង្កើនថែម
ទៀតកិច្ចសហប្រតិបតិ្តការដែល ភាគីទាំង២មានផលប្រយោជន៍ដូចគ្នា។ ភាគីទាំង២ក៏បានទទួលស្គាល់រាល់​ការ​​រីកចំរើនក្នុងទំនាក់ទំនងដៃគូនិងសមិទ្ធិដែលអាស៊ាន-រុស្ស៊ីទទួលបានសំដៅត្រៀមរៀបចំឲ្យពិធី រំលឹកខួប​អនុស្សាវរីយ៍​លើកទី២០នៃទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ីក្នុងឆ្នាំ២០១៦៕ 

 
តាម VOV5 - ​វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ