07/08/2015 10:01 GMT+7 Email Print Like 0

អាស៊ាននិងប្រទេសដៃគូជំរុញកិច្ចសហប្រតិបតិ្តការ រក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ីបានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្រ្តីការបរទេស​អាស៊ាន+១ ជាមួយប្រទេសដៃគូចំនួន១០រួមមានចិនកូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន កាណាដា អូស្រ្តាលីនិងនូវែលហ្សេឡង់។គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួមនិងសកម្មរួមមតិលើរាល់បញ្ហាដែលត្រូវបាយកមកពិភាគ្សានៅសន្និសីទ។ លោក Pham Binh Minh វាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ដៃគូនានាសំរាប់អាស៊ាន ក្នុងដំណើរការកសាងសហគមន៍និងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅតំបន់។លោក Pham Binh Minh ក៏បានលើកសំណើរជាក់ស្ដែងសំដៅជំរុញកិច្ច សហប្រតិបតិ្តការយ៉ាងស៊ីជំរៅថែមទៀត ដោយឈរលើមូលដ្ឋានពង្រីកឧត្តមភាពរបស់ដៃគូនិមួយៗ និងប្រមូលផ្ដុំក្នុងវិស័យអាទិភាពរបស់អាស៊ាន។

 
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU (រូបថត៖Vietnamplus)
 
 

ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានធ្វើសហអធិបតីសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន-EU។ លោក Pham Binh Minh បានស្នើរឲ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវរបៀបវារៈអាស៊ាន-EU ក្នុងដំណាក់កាល២០១៣ - ២០១៧ ព្រមទាំងកសាងដំណើរការឆ្ពោះទៅដៃគូយុទ្ធសាស្ត្រអាស៊ាន - EUយ៉ាងឆាប់រហ័សទៀតផង។ ស្ដីពីស្ថានភាពនៅតំបន់ លោក Pham Binh Minh បានចែករំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលបណ្ដាលឲ្យផ្លាស់ប្ដូរសភាពដើម ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ក៏នាថ្ងៃទី៥ សីហា នៅទីក្រុង គូឡាឡាំពួបានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី៨ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Minoru Kiuchi។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការ
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានគុណភាពដោយយកមនុស្សជាមជ្ឈមណ្ឌលរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចជាមួយកិច្ចការពារបរិស្ថាន។ 
ជាមួយគ្នានោះ សន្និសីទរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េខាងត្បូងលើក​ទី​៥ក៏បានប្រព្រឹត្តទៅនាថ្ងៃដដែល ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស​វៀត​ណាម​ លោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនៅអនុតំបន់មេគង្គ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍និងភ័ស្តុភាលើរបៀងសេដ្ឋកិច្ចកើត-លិចនិង​របៀងសេដ្ឋកិច្ចភាគខាងត្បូង ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបតិ្តការក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនូវ ប្រភពទឹកនិងប្រភពធនធានធម្មជាតិផ្សេងៗនៃទន្លេមេគង្គទៀតផង។
 

នាថ្ងៃដដែល នៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីរំលឹកខួបទិវាបង្កើតអាស៊ានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការដែលសហគមន៍អាស៊ានត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥ មានអត្ថន័យសំខាន់ពិសេសចំពោះតំបន់ក៏ដូជជាប្រទេសនិមួយៗ។ រដ្ឋាភិបាល​វៀត​ណាម​រួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងៗទៀតបាននិងកំពុងខំប្រឹងប្រែងលើកទឹកចិត្តនិងបង្កលក្ខណៈសំរាប់ប្រជាជនគ្រប់ស្រទាប់លើកកំពស់ចំណះដឹងហើយចូលរួមសកម្មថែមទៀតក្នុងដំណើការកសាងអភិវឌ្ឍន៍សហគមន៍៕

តាម VOV5 - វិ ទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ