11/03/2016 10:13 GMT+7 Email Print Like 0

អាស៊ាននិងទំនាក់ទំនងចិនអាមេរិក៖បម្រែបម្រួលថ្មីនិងផលប៉ះពាល់ទៅលើតំបន់

អាស៊ាន​និងទំនាក់ទំនងរវាងចិន-អាមេរិក៖បម្រែបម្រួលថ្មីនិងផល ប៉ះពាល់​ទៅលើ​តំប​ន់។ នេះជា​ប្រធាន​បទ​នៃសិក្ខា​សាលា​អន្តរ​ជាតិ ដោយក្រសួង​ការបរទេសវៀតណាម រួមសហការជាមួយ​វិទ្យាស្ថាន Adenauer Stiftung (KAS) រៀបចំឡើងនាថ្ងៃទី១០​ខែ​មិនា នៅទីក្រុង​ហាណូយ។ សិក្ខាសាលានេះបាន​ប្រមូល​ផ្តុំ ពិភាក្សា​និង​វិភាគ​ទៅលើ​បម្រែបម្រួល​ នាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងចិន និង​អាមេរិក តាមនោះ​នាំចេញ​ការ​ពិនិត្យ​ក៏ដូច​ជាការ​ព្យាកណ៍​ ស្តីពីទិសដៅអភិវឌ្ឍន៍​នៃទំ​នាក់ទំនង​នេះនាពេល​អនាគត។​


ទិដ្ឋភាពនៃសិក្ខាសាលា

តំណាងចូលរួមនានាបានពិភាក្សា​ លើខ្លឹមសារចំនួន៤ ដែលក្នុងនោះ​មាន បម្រែបម្រួល​ថ្មីក្នុង​ទំនាក់​ទំនង រវាង​ចិន​និង​អាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផល​ប៉ះពាល់​នៃទំនាក់​ទំនង​ចិន-អាមេរិ​ក​ទៅលើ​បរិយា​កាស​សន្តិ​សុខ​តំបន់​ជាដើម​។ យោងតាម​បណ្ឌិត Le Hong Hiep វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ របស់សឹង្ហបុរី​បាន​ចាត់​ទុក​ថា បញ្ហា​ត្រូវ​បាន​ចោទ​ឡើង គឺអាស៊ានត្រូវបន្តរក្សានិងពង្រីក​ល្អ តួនាទីជា​មជ្ឈម​ណ្ឌល​របស់​ខ្លួន នៅក្នុង​រចនា​សម្ព័ន្ធ​តំប​ន់​។ ទាក់​ទិន​ដល់បញ្ហានេះ​តាម​សាស្ត្រាចារ្យ Carlyle A.Thayer ថា​ដើម្បីបង្កើនថែមទៀតនូវតួនាទីជាមជ្ឈ​មណ្ឌល​ក្នុង​តំបន់ អាស៊ាន​ត្រូវរួមសហការ ជាមួយភាគីទាក់ទិននានានៅសមុទ្រ​ខាង​កើត ជម្រុញ​គោល​គំនិត​តម្លាភាព​ដែន​សមុទ្រ បន្ត​អនុវត្តនូវសេចក្តី​ថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និង​ឆ្ពោះទៅ​ចុះ​ហត្ថ​លេខា​លើក្រម​ប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) រួមទាំង​បង្កើន​កិច្ច សហ​ប្រតិ​បត្តិ​ការ ស្តីពី​កិច្ច​ការ​ពារ​បរិស្ថាន ជំនះ​ពុះពារគ្រោះធម្មជាតិ​និងទប់ទល់ បម្រែបម្រួលអាកាសធាតុ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ