
អនុរដ្ឋមន្ត្រីការបរទេសណ័រវេស Morten Hoglund
តាមសេចក្ដីជូនដំណឹងពីគណៈលេខាធិការអាស៊ាន នាថ្ងៃទី១៤ ខែកុម្ភៈថា៖ ក្នុងកិច្ចប្រជុំដំបូងរបស់អន្តរគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន-ណ័រវេស ( AN – JSCC) អនុរដ្ឋមន្ត្រីការបរទេសណ័រវេស Morten Hoglund បានសង្កត់ធ្ងន់ថា៖ អាស៊ាននិងណ័រវេសនឹងជំរុញកិច្ចសហប្រតិបត្តិការដៃគូ ដើម្បីនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ អនុរដ្ឋមន្ត្រី Morten Hoglund បានសន្យាថា៖ ណ័រវេសនឹងបន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ជាមួយអាស៊ាន។ អង្គប្រជុំបានឯកភាពថា៖ ទំនាក់ទំនងអាស៊ាន-ណ័រវេស នឹងបានបញ្ជូលក្នុងក្របខ័ណ្ឌសេចក្ដីថ្លែងការណ៍រួម ស្ដីពីទំនាក់ទំនងដៃគូអាស៊ាន-ណ័រវេស និងទស្សនៈវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម