08/08/2016 10:18 GMT+7 Email Print Like 0

អាស៊ាននិងជ៉បុនបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ


សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន (រូបថត៖Pham Kien/TTXVN)

ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី ៤៨ និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ សន្និសីទពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងរដ្ឋមន្រ្តីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្ម (METI) ជប៉ុនបានប្រព្រឹត្តទៅក្រោមសហអធិបតីភាពរបស់រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មឡាវលោក Khemmany Pholsena និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Hiroshige​ Seko។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Nguyen Cam Tu ចូលរួមសន្និសីទនេះ។ 

នៅទីនេះ បណ្ដារដ្ឋមន្រ្តីបានស្វាគមន៍ការសំរេចលើជំនួបចរចារស្ដីអំពីពាណិជ្ជកម្ម សេវាកម្ម ក៏ដូចជាអំពីការវិនិយោគ​ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យអាស៊ាន-ជប៉ុន។ បណ្ដារដ្ឋមន្រ្តីក៏បានវាយតំលៃខ្ពស់ចំពោះរាល់ការរីកចំរើន ដែលទទួលបានក្នុងការអនុវត្តន៍ដំណើរសហប្រតិបតិ្តការសេដ្ឋកិច្ចយុទ្ធសាស្ត្ររយៈពេល​១០​ ឆ្នាំអាស៊ាន-ជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ