19/08/2015 09:51 GMT+7 Email Print Like 0

អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់


អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់

ប្រការនេះ​ត្រូវបានប្រធាន​គណៈប្រតិភូ​នៃក្រសួង​ការបរទេសវៀត​ណាម និងសិង្ហ​បុរី សង្កត់​ធ្ងន់​នៅ​ក្នុង​ជំនួប​ពិគ្រោះ​យោបល់ នយោបាយ​លើកទី៩​និងការផ្លាស់ប្តូ​ររវាងក្រសួង​ការបរទេសទាំង​២ ដែល​បាន​ប្រព្រឹត្ត​ទៅ នាថ្ងៃ​ទី១៧ខែ​សីហាឆ្នាំ២០១៥ នៅទីក្រុង​ហាណូយ។ នៅទី​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ថែម​ទៀត​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ និង​ជំរុញខ្លាំងការ​តភ្ជាប់ខឿន​សេដ្ឋកិច្ច​ទាំងពីរ លើក​ទឹក​ចិត្ត​បណ្ដា​អង្គ​ភាព​អាជីវកម្ម នៃប្រទេសទាំងពីរសហប្រ​តិបត្តិការ​វិនិយោគ ជំរុញពាណិជ្ជកម្ម​ទ្វេភាគី។ ប្រទេស​ទាំង​ពី​រឯកភាព​បើកកា​រដ្ឋាន​សាង​សងមណ្ឌល​ឧស្សាហកម្ម​វៀត​ណាម-សិង្ហបុរី (VSIP ) លើកទី៦ នៅ​ខេត្ត​Nghe An (ភាគកណ្ដាល​វៀត​ណាម ) និងទី​៧ នៅ​ខេត្ត Hai Duong (ភាគខាងជើង​វៀតណាម) បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗ​ទៀត។

ស្ដីពីកិច្ចសហប្រតិបត្តិការ​ក្នុងអាស៊ាន និងបញ្ហាសមុទ្រខាង​កើត ភាគីទាំងពីរ​បានអះ​អាង​ថា​នឹង​បន្ត​រួម​សហការ និង​ខំប្រឹង​ប្រែង​ជាំមួយ​ប្រទេស​អាស៊ាននានា​កសាងសហគមន៍​អាស៊ាន​ប្រកប​ដោយ​ជោគ​ជ័យ លើក​​កំពស់​សាមគ្គី​ភាព និង​ពង្រីកតួនាទី​ស្នូល​របស់អាស៊ាន ក្នុងកិច្ច​សហប្រតិបត្តិ​ការក្នុង​តំបន់ និ​ងក្នុងរចនា​សម្ព័ន្ធ​តំបន់ ដែលកំពុងកកើត​ឡើង។ ភាគីទាំងពីរក៏បាន​សង្កត់ធ្ងន់ថា៖ អាស៊ាន​ត្រូវ​សម្ដែង​សម្លេង​រួម​ឯកភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះបញ្ហាសំខាន់ៗ​នៅក្នុង​តំបន់ ដែល​ក្នុង​នោះមាន​បញ្ហាសមុទ្រខាង​កើត និង​ទទួល​បាន​ក្រម​ប្រតិ​បត្តិ​នៅសមុទ្រ​ខាង​កើត ( COC) ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍន៍​​នៅក្នុង​តំបន់។ សិង្ហបុរី​បានអះអាង​ថា៖​ ក្នុងតួនាទីជាអ្នកសម្រ​បសម្រួល (ក្នុងអាណត្តិ ២០១៥-២០១៨​) នឹង​ខំប្រឹងប្រែង​ជំរុញទំនាក់ទំនងសហ​ប្រតិបត្តិការ​រវាងអាស៊ាន និងចិន។ ជំនួប​ពិគ្រោះ​យោបល់​នយោ​បាយ​លើកទី១០​រវាងវៀត​ណាមនិង​សិង្ហបុរី នឹងប្រព្រឹត្តទៅនៅសិង្ហ​បុរី នាឆ្នាំ២០១៦៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ