27/08/2015 09:19 GMT+7 Email Print Like 0

អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពីនយោបាយចងសម្ព័ន្ធ​អំពី​សេដ្ឋកិច្ច​និង​​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​សង្គម


ទិដ្ឋភាពនៃសិក្ឋាសាលា

អាស៊ានជាសហគមន៍​​មួយផ្សារភ្ជាប់​ ​អំពីនយោបាយ​ច​​ង​​សម្ព័ន្ធ អំពី​​សេដ្ឋកិច្ច​​និង​ចែក​រំលែក​ការ​​ទទួល​ខុស​​ត្រូវ​សង្គម​​។ នេះជា​ការ​អះអាង​របស់​​អនុរដ្ឋ​មន្ត្រីការ​​បទេស​វៀត​ណាម លោក Le Hoai Trung នៅសិក្ខា​​សា​លា “កសាង​​សហ​គមន៍​​វប្បធម៌-សង្គម​អាស៊ាន៖ ឆ្ពោះទៅ​អត្ត​​សញ្ញាណ​រួម បទពិសោធន៍​​របស់ EU” ដោយ​​ក្រសួង​ការ​​បរទេស​​វៀត​​ណាម រួមជា​មួយ​​ក្រុម​​បេសក​កម្ម សហភាព​​អឺរ៉ុប ប្រចាំ​​នៅវៀត​ណាម​​រៀប​ចំ​​ឡើង​ នាព្រឹកថ្ងៃ​ទី២៤​ខែសីហា​ឆ្នាំ២០១៥ នៅ​ទីក្រុង​ហាណូយ។​ លោក Le Hoai Trung បាន​សង្កត់ធ្ងន់​ថា សិក្ខាសាលា​លើក​នេះ បាន​រួម​ចំណែក​បង្កើន​ការ ផ្សព្វផ្សាយ​អំពីសហគមន៍​អាស៊ាន​និយាយ​រួម និង​សហគមន៍​វប្បធម៌ សង្គម​អាស៊ាន​និយាយ​ដោយ​ឡែក។ ដោយ​មានការ​ចូលរួមរបស់​តំណាង​ការទូត​នានា និងអ្នកជំនាញ​សហភាព​អឺរ៉ុប សិក្ខា​សាលា​នេះ នឹងជា​ឱកាសដើម្បី ភាគី​ទាំងពីរពិភាក្សា​​អំពីមេរៀន​បទពិសោធន៍របស់ EU ក្នុង​ការ​កសាង​និង​គ្រប់​គ្រង សហគមន៍​វប្បធម៌​សង្គម៖

​“សហភាព​អឺរ៉ុប ជា​រូបសណ្ឋាន​ដ៏ជោគជ័យ​បំផុត​ក្នុងការ​កសាង​ សហគមន៍​មួយ​លើគ្រប់​វិស័យ ដូច​ជា សេដ្ឋកិច្ច សង្គម និង​នយោបាយ។ អាស៊ាននឹង​ដក​បទពិសោធន៍ជា​ច្រើន​ពី EU  ដើម្បី​កសាង​សហគមន៍​អាស៊ាន​​និយាយ​រួម និង សហគមន៍វប្បធម៌​សង្គម​អាស៊ាន​និយាយ​ដោយ​ឡែក។ ខ្ញុំ​ជឿជាក់​ថា តាម​រយៈ​សិក្ខា​សាលា​នេះ  នឹងជួយ​អភិវឌ្ឍន៍​សហគមន៍​អាស៊ាន ​ដោយ​សម្រេច​បាន​នូវ​គោល​ដៅដែលបាន​ដាក់​ចេញ”។

​នៅខាង​ក្រៅសិក្ខាសាលាក​ក៏បាន​ប្រព្រឹត្ត​ទៅពិធីបើក​ពិព័រណ៍​រូបថត ស្តីពី​អត្ត​សញ្ញាណ​វប្បធម៌ សង្គម​របស់​អាស៊ាន​និង​សហភាព​អឺរ៉ុប​ផងដែរ​៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ