23/08/2015 09:19 GMT+7 Email Print Like 0

អាស៊ានជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច


គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំ (រូបថតៈChi Giáp/Vietnam+ )

សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​៤៧ (AEM 47) និង​សន្និសីទ​ទាក់ទិន​នានា បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​២២ខែសីហាឆ្នាំ​២០១៥​ នៅក្រុងKuala​ Lumpur របស់​ម៉ាឡេស៊ី។ គណៈ​ប្រតិភូ​វៀត​ណាម​ដឹក​នាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួង ឧស្សាហ-​ពាណិជ្ជកម្ម Nguyen Cam Tu។ ថ្លែង​មតិក្នុង​ពិធី​បើក រដ្ឋមន្ត្រី​ពាណិជ្ជ កម្មអន្តរ​ជាតិ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​ Mustapa Mohamed បានសង្កត់​ធ្ងន់ថាសន្និសីទ AEM 47 និង​បណ្តា​សន្និសិទ​ទាក់​ទិន​នានា​ បាន​ប្រព្រឹត្ត​ទៅចំ​ពេល​វេលា​សំខាន់​ នៃកំណាត់​ផ្លូវឆ្ពោះ​ទៅសហគមន៍​អាស៊ាន ក្នុងនោះមានសហ​គមន៍​សេដ្ឋកិច្ច​ (AEC)។ នៅសន្និសីទ AEM 47លើកនេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន នានា​បាន​ពិភាក្សា​ការ​អនុវត្ត​រាល់​វិធាន​ការ​កសាង AEC ជា​ពិសេស​សម្រេច​បណ្តា​ការ​សន្យា​តាមផែន​ការ​មេ AEC ២០១៥។ រដ្ឋមន្ត្រី​ទាំង​អស់​នេះ ក៏បាន​ពិភាក្សា​ទៅ លើការ​អភិវឌ្ឍន៍​ទស្សន​វិស័យ​សេដ្ឋកិច្ច​អាស៊ាន ក្រោយឆ្នាំ២០១៥​ដល់ឆ្នាំ​២០២៥ និង​ផែន​ការ​សកម្មភាព​យុទ្ធសាស្រ្ត​សម្រាប់១០​ឆ្នាំ ជាបន្ត ក៏ដូច​ជាកសាង​ផែន​ការ មេអង្គ​ភាព​អាជីវកម្ម​អាស៊ាន​ធុន​តូច​និង​មធ្យម​ដំណាក់​កាល ២០១៦-២០២៥ ផង​ដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ