14/08/2015 09:43 GMT+7 Email Print Like 0

អាស៊ានខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់នៅមីយ៉ាន់ម៉ា

តាមសេចក្តីជូនដំណឹងពីលេខាធិការដ្ឋានអាស៊ាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ថា មជ្ឈមណ្ឌលសម្របសម្រួល​អាស៊ានទទួលបន្ទុកអំពីការផ្តល់ជំនួយមនុស្សធម៌ បានបញ្ចូនក្រុមអ្នកជំនាញមួយ ទៅកាន់រដ្ឋធានី Nay Pyi Taw ដើម្បីជួយឧបត្ថម្ភសកម្មភាពផ្តល់ជំនួយបន្ទាន់នៅម៉ីយ៉ាន់ម៉ា។ ទំនិញសម្រាប់ជួយសង្គ្រោះបន្ទាន់របស់អាស៊ាន ត្រូវបានប្រគល់ឲ្យរដ្ឋាភិបាលម៉ីយ៉ានម៉ា ចាប់ពីថ្ងៃទី៩សីហា ដើម្បីចែកចាយដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ក្នុង លិខិតផ្ញើទៅរដ្ឋមន្ត្រីការបទេសម៉ីយ៉ានម៉ា Wunna Maung Lwin  អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានអះអាងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានទទួលបន្ទុកអំពីការផ្តល់ជំនួយមនុស្សធម៌នឹងបន្តតាមដានសភាពការណ៍ ក៏ដូចជាជួយឧបត្ថម្ភរាល់សកម្មភាពមនុស្សធម៌សម្រាប់​ដើម្បីជួយប្រជាជនម៉ីយ៉ាន់ម៉ា៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ