20/08/2015 10:04 GMT+7 Email Print Like 0

អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក​ល្បង​សន្តិ​សុខ


អាស៊ានខំបឹងប្រែងរួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដាការសាក ល្បងសន្តិសុខ
(Image: VNA)

អាស៊ាន​ខំបឹងប្រែង​រួមជាមួយ អ.ស.ប. ក្នុងការដោះស្រាយបណ្ដា​ការ​សាកល្បង​សន្តិ​សុខ។ នេះគឺ​ជាការ​អះ​អាង​​របស់​ឯក​អគ្គរដ្ឋទូត លោកស្រី​ Nguyen Phuong Nga ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍​វៀតណាម​ប្រចាំ​នៅ អ.ស.ប.​ ដែលត្រូវ​បាននាំចេញ​បទ​សន្ទរកថា​នៅសម័យ​ពិភាក្សា​ របស់​ក្រុម​ប្រឹក្សាសន្តិ​សុខ​ អ.ស.ប. ស្តី​អំពី “បណ្ដា​អង្គកា​រតំបន់​និងការសាក​ល្បង​ចំពោះសន្តិសុខ​លើសក​លលោក​នាបច្ចុប្បន្ន” ដែល​បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី១៨ខែសីហាឆ្នាំ២០១៥ នៅទី​ក្រុង New York អាមេរិក។ ឯកអគ្គរដ្ឋ​ទូត Nguyen Phuong Nga បាន​ចាត់​ទុក​ថា៖ បណ្ដាអង្គ​ការក្នុង​តំបន់​ដើរតួនា​ទីសំខាន់​ក្នុងកាលៈ​ទេសៈសហ​គមន៍​អន្តរជាតិ កំពុងប្រឈមមុខ​នឹង​ការ​​សាកល្បង​ជាច្រើនក្នុង​ការខំប្រឹង​ប្រែង រក្សា​សន្តិភាពសន្តិសុខអន្តរជាតិ​ដោយ​សារ​បញ្ហា​សន្តិសុខ​ប្រពៃណី​និង​ក្រៅ​ប្រពៃណី​បន្ត​​មានបំរ៉ែបំរួលដ៏ស្មុគ​ស្មាញ។ ក្នុងរយៈ​ពេលកន្លង​ទៅ អាស៊ាន​បាន​រួមដៃ ខំប្រឹង​ប្រែង​បង្កើន​សន្តិភាព​ស្ថិរភាព​ ក្នុងតំបន់រួម​ចំណែកសំខាន់​ចូលក្នុង​ការបង្កើត សហគមន៍អាស៊ាននាឆ្នាំ​២០១៥។ អាស៊ាន​ក៏បាន​កំពុង​សហប្រតិបត្តិ​ការ​យ៉ាង ជិត​ស្និត​ជាមួយដៃគូនា​នាសំដៅកសាង​យន្តការ​ទប់​ទល់​ជំលោះ ដោះ​ស្រាយ ជំលោះ​ក្នុង​តំបន់ដោយ​សន្តិវិធី ក្នុង​នោះមាន​ក្រមប្រតិបត្តិ​សំរាប់​ភាគី​នានា​នៅ សមុទ្រ​ខាង​កើត (COC)។ ក្រៅពី​នោះ អាស៊ាន​ជានិច្ចកាល​គោរពការ​ជំរុញ ទំនាក់​ទំនង​សហប្រតិបត្តិ​ការជា​មួយ អ.ស.ប.  ក្នុង​នោះ មាន​ការបង្កើនការចូល រូមសកម្មភាពរក្សារ​សន្តិភាព​របស់ អ.ស.ប។ លោកស្រី Nguyen Phuong Nga ក៏បាន​ចែក​រំលែក​បទពិសោធន៍​ កសាងសហគមន៍អាស៊ាន ជាពិសេសគឺ “របៀប អាស៊ាន” ទៀង​ផង។ តាម​នោះ ដើម្បី​ទប់ទល់​នឹងការសាក​ល្បងថ្មីប្រកបដោយ ប្រសិទ្ធភាព​ថែម​ទៀត ភាគី​នានា​គប្បី​យក​ចិត្ត​ទុក​​ដាក់​ដល់​​ការ​​កសាង​​ការ​ស្រុះ​​ចិត្តគំនិត​​ផ្ទៀង​​ស្តាប់​ ទស្សនៈ​របស់ភាគី​ទាក់​ទិន​នានា គោរព​គោល​ការណ៍សារ​​វន្ត នៃ​ច្បាប់​​អន្តរ​​ជាតិ ជាពិសេស​គឺ៖ ការគោរព​អធិបតេយ្យភាពនឹងបូរណភាពដែនដី ​ដោះស្រាយ​ជំលោះ​​ដោយ​​សន្តិ​វិធី​៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ