03/08/2018 09:44 GMT+7 Email Print Like 0

អាស៊ានខិតខំប្រឹងប្រែងនាំចេញគោលជំហរស្តីពីយុទ្ធនាការមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មន្ត្រីមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ានកំពុងខិតខំប្រឹងប្រែង ដើម្បីនាំចេញគោលជំហររួមស្តីពីក្របខ័ណ្ឌ​នៃភូមិសាស្ត្រនយោបាយ ចំពោះមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

 អាស៊ានខិតខំប្រឹងប្រែងនាំចេញគោលជំហរស្តីពីយុទ្ធនាការមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

ពិតណាស់ថាគោលជំហរនេះបានផ្អែកលើឯកសារមួយចំនួនដោយប្រទេសឥណ្ឌូនេស៊ីផ្សព្វផ្សាយជាមួយប្រទេសទាំង​ ៩ ក្នុងអាស៊ាន ដែលគ្រោងនឹងអនុម័ត ខណៈដែលរដ្ឋមន្ត្រីបណ្តាប្រទេសជាសមាជិកអាស៊ានជួបជុំគ្នាក្នុងកិច្ចប្រជុំដែលប្រារព្ធក្នុងរយៈពេល៣ថ្ងៃនៅសិង្ហបុរី (ចាប់ផ្តើមពីថ្ងៃទី២ខែសីហា)។ យោងតាមពង្រាងនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសិង្ហបុរី ភាគីនានាមានគោលបំណងចង់ពិភាក្សាថែមទៀតនូវអត្ថន័យ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងអះអាងជាថ្មីម្តងទៀតលើភាពចាំបាច់នូវការពង្រឹង ស្ថាបត្យកម្មតំបន់មួយប្រកបដោយទូលំទូលាយ តម្លាភាព លើគ្រប់ជ្រុងជ្រោយ និងចាត់ទុកអាស៊ានជាសរសរទ្រូង​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ