01/12/2018 12:46 GMT+7 Email Print Like 0

អាស៊ានក្រោយរយៈពេល ៥០ ឆ្នាំ៖ក្រឡែកមើលឡើងវិញនិងបោះជំហានទៅមុខ

សិក្ខាសាលាក្រោមប្រធានបទ “អាស៊ានជាមួយកំណាត់ផ្លូវ ៥០ ឆ្នាំនិងវៀតណាម” ត្រូវបានក្រសួងការបរទេស​វៀត​ណាម​រៀបចំឡើងនារសៀលថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្ត មានរបស់អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung អតីតឧបនាយករដ្ឋមន្រ្តីលោក Vu Khoan អនុប្រធានគណៈកម្មាធិការជាតិវៀតណាមអំពីកិច្ច​សហប្រតិបតិ្តការសេដ្ឋកិច្ចនៅតំបន់ប៉ាស៊ីហ្វិក ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Nguyet Nga រួមជាមួយអ្នកជំនាញសេដ្ឋកិច្ច អ្នកស្រាវជ្រាវជាច្រើនមកពីប្រទេសអាស៊ាន អាស៊ីបូព៌ានានា ប្រទេសអូស្ត្រលីនិងវៀតណាមផង​ដែរ​។

អញ្ជើញថ្លែងនៅសិក្ខាសាលា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀត​ណាមបានលើកឡើងយ៉ាងច្បាស់ថា ក្រោយរយៈពេល ៥០ ឆ្នាំកន្លងទៅ អាស៊ានទទួលបានសមិទ្ធផលជាច្រើនដែលមិនអាចបដិសេធបានឡើយ។ អាស៊ានបានប្រែក្លាយតំបន់អាស៊ី អាគ្នេយ៍ពីតំបន់នៃសង្គ្រាមនិងជម្លោះទៅ​ជា​តំបន់នៃសុខសន្តិភាពនិងស្ថិរភាព។ តំបន់អាស៊ីអាគ្នេយ៍កំពុងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពជាងពេលណាៗទាំងអស់ ដែលក្នុងនោះអាស៊ានកំពុងដើរតួនាទីសំខាន់ក្នុងតំបន់។ នេះជាតម្លៃដ៏ធំធេងនិងសំខាន់បំផុតរបស់អាស៊ាន។ ស្ដីពីកំណាត់ផ្លូវ៥០ឆ្នាំជាបន្តរបស់អាស៊ាន អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា៖

“កំណាត់ផ្លូវ ៥០ ឆ្នាំខាងមុខរបស់អាស៊ាននឹងមិនអាចជាផ្លូវរាបស្មើឡើយ។ សហគមន៍អាស៊ានទើបនឹងបានបង្កើតឡើងបាន៣ឆ្នាំតែប៉ុណ្ណោះ។ តើអាស៊ានអាចរក្សាបាននូវចំណងសាមគ្គីភាពផងព្រមទាំងអាចឆ្លើយតបទៅនឹងផលប្រយោជន៍នៃប្រទេសនានាក្នុងតំបន់ទៀតផងបានទេ? ខ្ញុំសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះនឹងនាំមកនូវទស្សនៈជាទូទៅអំពីកំណាត់ផ្លូវអភិវឌ្ឍរបស់អាស៊ានក្រោយរយៈពេល ៥០ ឆ្នាំកន្លងទៅ ដើម្បីពីនោះកំណត់ទិសដៅអភិវឌ្ឍសម្រាប់ដំណាក់កាលខាងមុខ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ