អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
បានគូរប្លង់អាវផាយនិងជិតស្និទ្ធនឹងអាវផាលរបស់ប្រជាជនហាណូយ (Ha Noi) តាំងពីកុមាភាព អ្នករចនាម៉ូដ ទ្រីញប៊ិញធូយ (Trinh Bich Thuy) បាននិយាយឲ្យដឹងថា៖ នៅសម័យទំនិញបានលក់តាមកំរិត នៅរដ្ឋធានីហាណូយ (Ha Noi) មានហាងកាត់ដេរអាវផាយមួយចំនួន និងស្រទាប់អភិជនបានតែងតែពាក់អាវផាយ ក្នុងពិធីបុណ្យសំខាន់ៗ។ រីឯនាសព្វថ្ងៃនេះវិញ ពាក់អាវផាយនៅពេលនិទាឃរដូវមកដល់ ដែលក្លាយទៅជាទំនៀមទំលាប់របស់ប្រជាជនវៀតណាមជាច្រើននាក់។ មនុស្សម្នាក់អាចជ្រើសរើសគំរូរចនាម៉ូដអាវផាយដែលសមនឹងរូបរាង រំលេចសភាពរាបសារផង បរិសុទ្ធផងរបស់ស្ត្រីវៀតណាម។ គេពាក់អាវផាយទៅវត្ត ទៅជូពពរលោកតា លោកយាយខាងម្តាយនិងខាងឪពុក ឬចុះផ្លូវនិងថតរូប ផងដែរ។ ក្នុងរយៈពេល ២ ដល់ ៣ ឆ្នាំមកនេះ នៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជិតឈានមកដល់ គំរូរចនាម៉ូដអាវផាយណព៌ក្រហមបានប្រជាជនវៀតណាមជ្រើសរើស ទន្ទឹមនឹងនោះ គេក៏ពេញនិយមអាវផាយពណ៌បៃតង ពណ៌ផ្កាឈូក ពណ៌លឿង បានកាត់ដេរ ដោយប្រភេទក្រណាត់ខុសគ្នា និងគំរូរចនាម៉ូដជាសប្បូរ៍។
ស្ត្រីមជ្ឈិមវ័យចូលចិត្តអាវផាយដែលកាត់ដេរ តាមរបៀបប្រពៃណី ៖ ផាយអាវទន់ភ្លន់ រួមផ្សំនឹងខោកាត់ពីសូត្រទន់ អាថ៌កំបាំង ប៉ុន្តែសុភាពរាបសា។ ទន្ទឹមនឹងនោះ គំរូរចនាម៉ូដអាវផាយបានផ្លាស់ប្តូរថ្មីសំរាប់សមនឹងយុវវ័យ ដូច្នេះអ្នករចនាម៉ូដច្នៃប្រឌិត ដើម្បីបញ្ចូលប្រពៃណីក្នុងជីវភាពទំនើប។ អាវផាយបានផ្លាស់ប្តូរថ្មី និងកាត់ដែរដោយក្រណាត់កម្ញី សំពត់សង្កិម បានពាក់នឹងសំពត់ ឬខោរិម ដែលការខ្វែងគ្នារវាងបុរាណនិងទំនើប លើកកំកើងសោភណ្ឌភាពរបស់ស្ត្រីវៀតណាម។ ទំនៀមទម្លាប់ពាក់អាវផាយ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីរប់សជនជាតិវៀតណាម បានក្លាយទៅជានិន្នាការថ្មី ដូច្នេះអ្នករចនាម៉ូដត្រូវច្នៃប្រឌិតអាវផាយ តាមគ្រប់ពណ៌ និងផ្លាស់ប្តូរម៉ូដ ប៉ុន្តែរក្សាបានអត្តសញ្ញាណប្រពៃណី។ ព្រមទាំង របៀបដែលអ្នករចនាមូដវៀតណាមរក្សាសោភណ្ឌភាពប្រពៃណីពីយូរលង់មកនេះហើយ គឺការប្រើប្រាស់ក្បួនរចនាប្រកបដោយពោរពេញអត្តសញ្ញាណវៀតណាម។ លើផាយអាវ អ្នករចនាម៉ូដបានប្រើប្រាស់ក្បួនរចនាសាមញ្ញដូចជា៖ ស្រទាប់ផ្កាអង្គារសីលពណ៌ក្រហម ផ្កាអង្គាសីល បក្សី រុក្ខជាតិ អ្វីៗ ទាំងនេះបង្ហាញបរិយាកាសនិទាឃរដូវមកដល់....ឬអាក្ស “ភុក” (Phuc) “ឡុក” (Loc) បានប៉ាក់លើផាយអាវ ដើម្បីបង្ហាញបំណងប្រាថ្នាឆ្នាំថ្មីនឹងទទួលជ័យមង្គល និងវិបុលសុខ។ ទន្ទឹមនឹងនេះ អាវផាយក៏គែផលិតផលសុភាពពិសេសនូវប្រជាជនរស់នៅរដ្ឋធានីផង អ្នករចនាម៉ូដកបានបញ្ចូលរូបភាពផ្ទះតូចនិងច្រកតូចរបស់រដ្ឋធានីហាណូយ (Ha Noi) លើផាយអាវ… នៅពេលជីវភាពធូរធានិងរចនាបទនូវម៉ូដក៏ប្រែប្រួលតាមនិន្នាការ រូបភាពអាវផាយបានលេចចេញជាច្រើន នៅផ្លូវបែកជាបួន បង្ហាញភាពស្រស់ស្អាត ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម កំពុងរួមចំណែកក្នុងការបង្កើនវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម./.
A Designer Ha Noi - ពាណិជ្ជៈសញ្ញារបស់អ្នករចនាម៉ូដ នៅរដ្ឋធានីហាណូយ បានរៀបចំរាត្រីបង្ហាញ “អាវផាយ នៅពិធីបុណ្យចូលឆ្នាំប្រពៃណី” នៅមជ្ឈមណ្ឌលអភិរក្សវប្បធម៌ នៅវិថីបុរាណ (អាស័យដ្ឋាន ៥០ ដាវយុយទឹ (Dao Duy Tu) រដ្ឋធានីហាណូយ (Ha Noi)) ចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ សំដៅរក្សានិងអភិវឌ្ឍវប្បធម៌អាវផាយវៀតណាម។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង
អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ
សម្រស់ត្រកាលអាវបាបា (ba ba)
ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម
រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨
ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០
ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu
កម្រងម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី
លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់
ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”
ជនជាតិលឺ (Lu) និងលក្ខណៈម៉ូដទាន់សម័យនៃសម្លៀកបំពាក់ប្រពៃណី
VIFW SS កំណត់រូបរាងនិន្នាការម៉ូដសម្លៀកបំពាក់និទាឃរដូវ រដូវប្រាំង ឆ្នាំ២០១៧
សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ
ភាពប្រណិតអាវផាយវៀតណាម
ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”
អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម
ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម
ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ
ទីក្រុងនៃអាវផាយ
សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង
I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់
សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”
គន្ធពិដោរផ្កាឈូកប្រទេសវៀតណាម
សៀវភៅទុករក្សាអនុស្សាវរិយ៍សម័យកាលជានិស្សិត